កុំចេះតែហ៊ាន ! បង្ហោះព័ត៌មានមិនពិតថាហាងបិទនាំឱ្យមានការស្លន់ស្លោជាប់គុក៤ខែលេង
ស៊ីហៀង
-

ប្រទេសសិង្ហបុរីបានកាត់ទោសអ្នករត់តាក់ស៊ីម្នាក់រយៈពេលបួនខែកាលពីថ្ងៃពុធចំពោះការបង្ហោះលើបណ្ដាញហ្វេសប៊ុកនូវព័ត៌មានមិនពីតដែលគាត់បានអះអាងថាហាងលក់ម្ហូបអាហារនឹងបិទទ្វារដែលបានជំរុញឱ្យប្រជាជននាំគ្នាសម្រុកទៅទិញឥវ៉ាន់យកមកស្តុកទុកអំឡុងពេលដែលសិង្ហបុរីកំពុងតែអនុវត្ដច្បាប់សង្គមដាច់ដោយឡែកអំឡុងពេលមានជំងឺកូរ៉ូណា ។

យោងតាមរបាយការណ៍បានបង្ហាញថាបុរសដែលត្រូវបានឃាត់ខ្លូនមានឈ្មោះ ខេនណេតឡៃយ៉ុងហួយ អាយុ ៤០ ឆ្នាំដែលលោកបានបង្ហោះសារចូលទៅក្នុងគ្រុបឯកជនមួយដែលមាន សមាជិកប្រហែល ៧.៥០០ នាក់។ បន្ទាប់ពី ១៥ នាទីក្រោយមកដោយមានករណីនៃការបំភ្លៃនូវព័ត៌មាននេះ អាជ្ញារដ្ឋបានអំពាវនាវស្វែងចាប់អ្នកទោសម្នាក់នៃក្នុងករណីបំភ័យដែលធ្វើឱ្យប្រជាជនមានការភ័យស្លន់ស្លោ។

ក្នុងរយះពេលដែលបានដាក់ប្រទេសក្នុងភាពដាច់ដោយឡែក សិង្ហបុរីបានរឹតបណ្ដឹងយ៉ាងតឹងរឹងទៅដល់ជនណាដែលរំលោភច្បាប់នៃសារព័ត៌មានដែលមិនពិតទាក់ទងនៃវីរុសកូវីដ១៩នេះ។

យោងតាម ព្រះរាជអាជ្ញារងលោកស្រី Deborah Lee បានអោយដឹងថា“ ការតស៊ូផ្នែកចិត្តសាស្រ្តដើម្បីកាត់បន្ថយការភ័យខ្លាចនិងការឆេវឆាវគឺមានសារៈសំខាន់ដូច្នេះយើងត្រូវតែទប់ស្កាត់នូវព័ត៌មានមិនពិតដើម្បីជៀសវាងនូវភាពស្លន់ស្លោរបស់ប្រជាជនទាក់ទងនឹងវីរុសមួយនេះ ហើយដាក់ទោសចំពោះជនដែលប្រព្រឹត្ដល្មើសច្បាប់់មកកាត់ទោសផងដែរ។

បទល្មើសនៃការបញ្ជូនសារមិនពិតនៅក្នុងប្រទេសសិង្ហបុរីត្រូវផ្តន្ទាទោសពិន័យជាប្រាក់មិនលើសពី ១ ម៉ឺនដុល្លារ (៧,០០០ ដុល្លារ) ឬជាប់ពន្ធនាគារក្នុងរយៈពេលមួយមិនលើសពីបីឆ្នាំ។

សម្រួលអត្ថបទដោយ៖SOEUR.

ប្រភពRT