ល្អខ្លាំងណាស់ ! ប៉ូលីសឥណ្ឌាប្រើប្រាស់TIK TOK ជួយស្វែងរកឳពុករបស់បុរសម្នាក់ដែលបាត់ខ្លួនឱ្យមកជួបកូនៗដែលកំពុងតាមស្វែងរក
ស៊ីហៀង
-

បុរសចំណាស់ R Venkateshwarlu ដែលបានបាត់ខ្លួនអស់រយៈពេល ២ ឆ្នាំត្រូវបានគេឃើញនៅក្នុងវីដេអូដែលបានថតនៅក្រោមស្ពានអាកាសចម្ងាយ ២.០០០ គីឡូម៉ែត្រពីផ្ទះរបស់គាត់នៅ Telangana ។

កូនប្រុសរបស់ Venkateshwarlu បានប្រាប់ BBC ថា“ ខ្ញុំស្រក់ទឹកភ្នែកខ្លាំងណាស់នៅពេលដែលខ្ញុំបានឃើញសភាពឪពុករបស់ខ្ញុំនៅពេលនេះ ” ។

,លោក R Peddiraju បានប្រាប់ BBCថាឥលូវនេះឪពុករបស់គាត់ មានភាពលំបាកក្នុងការស្តាប់និងការនិយាយខ្លាំងណាស់។

លោកបន្ដថា កាលពីខែមេសាឆ្នាំ ២០១៨ គាត់បានឡើងជិះឡានដឹកទៅភូមិផ្សេងដើម្បីធ្វើការ។ "ឪពុកខ្ញុំដេកលក់ហើយអ្នកបើកបរឡានដឹកទំនិញមិនដឹងថាគាត់នៅក្នុងឡានទេព្រោះស្មានតែគាត់ចុះហើយ។ ក្រោយជិះបានប៉ុន្មានគីឡូម៉ែត្រក្រោយមកអ្នកបើកបរដឹងថាឪពុកខ្ញុំនៅក្នុងឡាន ហើយដូច្នេះពួកគេក៏ទម្លាក់គាត់ចុះនៅកណ្តាលផ្លូវហើយទុកគាត់ចោលតែម្ដង" ។

លោក Peddiraju បាននិយាយថាពួកគេបានព្យាយាមស្វែងរកឪពុករបស់គាត់ ដោយបានទៅរត់ពឹងជំនួយពីប៉ូលីសក្នុងតំបន់ក្នុងការស្វែងរកប៉ុន្តែនៅតែមិនអាចរកគាត់ឃើញ។

ដោយនៅលើផ្លូវតែម្នាក់ឯងនិងមិនធ្លាប់ស្គាល់នរណាផងនៅពេលនោះលោក Venkateshwarlu សង្ឃឹមថានឹងស្វែងរករថយន្ដដោយសុំគេទៅជាមួយដើម្បីឱ្យបានទៅដល់ផ្ទះ ដោយមិនសមដូចបំណងឡានដឹកទំនិញនោះបានធ្វើដំណើរផ្ទុយពីផ្លូវទៅផ្ទះរបស់គាត់ដោយអ្នកបើកបរនោះបានទម្លាក់គាត់ចោលនៅ Ludhiana ដែលជាទីក្រុងឧស្សាហកម្មដ៏ធំមួយនៅរដ្ឋ Punjab ភាគខាងជើងរបស់ឥណ្ឌា។

ប៉ុន្ដែសំណាងពិតជាមើលមិនឃើញមែន ចាប់តាំងពីពេលដែលប្រទេសឥណ្ឌាចាប់ផ្ដើម ទប់ស្កាត់ការរីករាលដាលនៃ Covid-19 ប៉ូលីស Punjab Ajaib Singh បានធ្វើដំណើរជុំវិញ Ludhiana ដើម្បីបរិច្ចាគស្បៀងអាហារនិងរបស់របរចាំបាច់ដល់កម្មករចំណាកស្រុកនិងជនក្រីក្រ។

ឆានែល TikTok របស់ប៉ូលីសម្នាក់នោះមានអ្នកតាមដានជាង ៨០០,០០០ នាក់ចំពោះវីដេអូដែលបង្ហាញពីសកម្មភាពសប្បុរសធម៌ក្នុងអំឡុងពេលបិទប្រទេស។

បុរសជាមិត្តម្នាក់របស់,លោក R Peddiraju បានឃើញនិងបានជូនដំណឹងដល់ក្រុមគ្រួសាររបស់បុរសចំណាស់នោះ ហើយបន្ទាប់មករូបគេបានទៅស្វែងរកជំនួយពីប៉ូលីសនៅរដ្ឋ Punjab ភាគខាងជើងដើម្បីឱ្យ ពួកគេជួយនាំបុរសចំណាស់នោះទៅជួបក្រុមគ្រួសាររបស់គាត់វិញ។

សម្រួលអត្ថបទដោយ៖SOEUR.

ប្រភពBBC