កូរ៉េខាងត្បូងផ្អាកការចូលរៀនរបស់សិស្សម្ដងទៀតក្រោយពីបានរកឃើញការផ្ទុះឡើងនូវមេរោគកូរ៉ូណាជាបន្ដបន្ទាប់
ស៊ីហៀង
-

ក្រោយពីកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យសិស្សានុស្សិសវិលត្រលប់ចូលរៀនវិញ មិនបានយូរប៉ុន្មានផង តែប៉ុន្មានថ្ងៃបន្ទាប់ពីត្រូវបានអនុញ្ញាតិអោយចូលរៀនវិញក្នុងថ្នាក់រៀន ឥលូវនេះសាលារៀនជាង ២០០ នៅទូទាំងប្រទេសកូរ៉េខាងត្បូងត្រូវបានបង្ខំឱ្យត្រលប់ទៅបង្រៀនតាមអ៊ិនធរណេតវិញ។

ភាគច្រើននៃសាលារៀនដែលរងផលប៉ះពាល់ទាំងនោះគឺស្ថិតនៅក្នុងតំបន់មួយនៅខាងក្រៅទីក្រុងសេអ៊ូលដែលបានឃើញនូវការផ្ទុះឡើងនៃវីរុសនេះនៅតែមានការកើតឡើងជាបន្ដបន្ទាប់។

កាលពីថ្ងៃព្រហស្បតិ៍ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ករណីថ្មីចំនួន ៧៩ ក្នុងរយៈពេល ២៤ ម៉ោងដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលពីរខែ។

ចំណែកប្រទេសជប៉ុនបានមើលឃើញពីការឆ្លងនៃក្រុមថ្មីនៃការឆ្លងបានកើតឡើងនៅភាគនិរតីគឺប៉ុន្មានថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីបានដកខ្លួនចេញនូវភាពអាសន្ននៅក្នុងប្រទេស។

ងាកមកនៅប្រទេសប្រេស៊ីលបានរាយការណ៍អំពីករណីឆ្លងវីរុសឆ្លងវីរុសថ្មីចំនួន ២៦.៤១៧ រៀងរាល់ថ្ងៃនៅថ្ងៃព្រហស្បតិ៍សប្ដាហ័នេះ។

ចំណែកទីក្រុងម៉ូស្គូ ចំនួនអ្នកស្លាប់ផ្លូវការពី Covid-19 កើនឡើងទ្វេដងសម្រាប់ខែមេសា។

មានករណីជាង ៥,៨ លានករណីនៅទូទាំងពិភពលោកហើយចំនួនអ្នកស្លាប់មានដល់ ៣៥៩.៧៩១ នាក់នេះបើយោងតាមសាកលវិទ្យាល័យចនហបគីនស៍។

សម្រួលអត្ថបទដោយ៖SOEUR.

ប្រភព BBC៖