ប្រេស៊ីល៖​ មួយថ្ងៃសោះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ទៅជាង ២ម៉ឺននាក់
ស៊ីហៀង
-

រីយ៉ូ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នេះ យោងតាមការចុះផ្សាយរបស់សារព័ត៏មានស៊ីនហួរ បានឲ្យដឹងថា ប្រេស៊ីលកំពុងតែឈរលំដាប់លេខ២ហើយ ដែលមានអ្នកឆ្លង កូវីដ-១៩ ច្រើនជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក តែពេលនេះស្រាប់តែជាកំណត់ត្រាថ្មី និងមិននឹកស្មានដល់នោះ គឺរកឃើញអ្នកឆ្លងកូវីដ -១៩ រហូតដល់ទៅ២៦,៤១៧នាក់ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ទៅ៤៣៨,២៣៨ករណី។

បើយោងតាមរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកឆ្លងជំងឺ កូវីដ-១៩ ប្រមាណជា១,១៥៦នាក់ រយៈពេលមួយថ្ងៃដូចគ្នា ធ្វើឲ្យចំនួនសរុបនៃអ្នកស្លា.ប់កើតដល់២៦,៧៥៤នាក់។ បើគិតពីអត្រាស្លាប់វិញ ប្រេស៊ីលបានជួបប្រទះអ្នកស្លាប់លើស ១,០០០នាក់ក្នុងមួយថ្ងៃបែបនេះ ប្រមាណបីថ្ងៃជាប់ៗគ្នាមកហើយ។ គួរបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងសរុបខាងលើនេះ ក៏មានអ្នកជាសះស្បើយឡើងវិញសរុប ១៧៧,៦០៤នាក់រួចមកហើយដែរ។