ទីក្រុងសេអ៊ូល៖ យោងតាមរបាយការណ៍ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់ទីក្រុងសេអ៊ូលដែលបានចេញនៅថ្ងៃទី១ខែ៦នេះបានឱ្យដឹងថា កូរ៉េខាងជើងនិងចាប់ផ្ដើមបើកសាលានៅក្នុងប្រទេសរបស់ខ្លួនឡើងវិញនៅក្នុងខែនេះ ក្រោយស្ថានភាពនៃការរាតត្បាតនៅក្នុងប្រទេសរបស់ខ្លួនមានសភាពស្ងប់ស្ងាត់។

ទីក្រុងព្យុងយ៉ាងមិនបានបញ្ជាក់ពីការឆ្លងតែមួយនោះទេប៉ុន្តែបានដាក់ចេញនូវច្បាប់តឹងរឹងរួមទាំងការបិទព្រំដែនរបស់ខ្លួននិង បានដាក់ប្រជាជនរាប់ពាន់នាក់របស់ខ្លួនឱ្យស្ថិតក្នុងភាពដាច់ដោយឡែកជាច្រើនផងដែរ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា“ ការចាប់ផ្ដើមឆមាសថ្មីនឹងចាប់ផ្តើមបើកចំពោះបឋមសិក្សា និងវិទ្យាល័យទូទាំងប្រទេសចាប់ពីដើមខែមិថុនាហើយវិធានការដាក់ឱ្យនៅដាច់ឆ្ងាយត្រូវបានដាក់ឱ្យដំណើរការឡើងវិញចំពោះ សាលាមត្តេយ្យ” ។

អាជ្ញាធរអប់រំនៅក្នុងប្រទេសកូរ៉េខាងជើងបានស្នើឱ្យបំពាក់ឧបករណ៍វាស់កម្តៅនិងឧបករណ៍លាងសម្អាតដៃនៅតាមខ្លោងទ្វារសាលារៀននិងថ្នាក់រៀននិងការិយាល័យខណៈដែលកម្មករនៅតាមសាលានិងកន្លែងមើលក្មេងត្រូវបានគេណែនាំឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ប្រឆាំងនឹងមេរោគផងដើម។

ក្រុមអ្នកវិភាគនិយាយថាកូរ៉េខាងជើងទំនងជាមិនអាចជៀសផុតពីការឆ្លងមេរោគពីវីរុសនេះបានឡើយខណៈដែល ប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសមួយនេះនៅមានលក្ខណៈទន់ខ្សោយនៅឡើយ។ខណៈចំនួននៃការឆ្លងមេរោគវីរុសនេះនៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ៦.១ លាននាក់ដែលមានមនុស្សប្រហែល ៣៧០.០០០ នាក់បានស្លាប់នៅទូទាំង ១៩៦ ប្រទេសទូទាំងពិភពលោក។
សម្រួលអត្ថបទដោយ៖SOEUR.
ប្រភព៖ CNA