ខ្លឹមសារព័ត៍មានទាំងស្រុងពីគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Pheng Vannak News បានធ្វើការបង្ហោះឲ្យដឹងថា ៖ សូមអបអរសាទរ និង កោតសរសើរ ដោយស្មោះអស់ពីដួងចិត្តចំពោះអាជ្ញាធរ និង នគរបាលខេត្តកោះកុង ដែលបានចាប់បង្ក្រាបយុវជនជិះកង់មួយក្រុមយកទៅអធិការដ្ឋាននគរបាលស្រុកកោះកុង នៅព្រឹកថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២០ ដោយចោទប្រកាន់ថា ក្រុមយុវជនជិះកង់ទាំងនោះជិះកង់ខុសច្បាប់ និង បង្ករអោយស្ទះចរាចរណ៍ ។

គេមិនទាន់ដឹងថា តេីយុវជន និង កង់របស់ពួកគេនឹងត្រូវផាកពិន័យ ឬ ត្រូវបញ្ជូនទៅ តុលាការដេីម្បីកាត់ទោសនោះទេ ។ ប៉ុន្តែមហាជនសំដែងការហួសចិត្ត និង មិនគាំទ្រចំពោះទង្វើរបស់មន្ត្រីទាំងនោះ ។ សូមបងប្អូនដែលនិយមបបួលគ្នាជិះកង់ហាត់ប្រាណជាក្រុមៗ កុំជិះនៅខេត្តកោះកុង ប្រយ័ត្នគេចាប់ដាក់ឡានថតបង្ហោះយកស្នាដៃ ។ ប្រភព ពី Somaly Keo



