ចែកា សម្រេចចិត្តលែងលះប្តីជាលើកទីពីរ ដោយសារតែប្តីរបស់អ្នកនាង យកលុយដែលជាកំលាំងស្រែកលក់ឡេរាល់ថ្ងៃ ទៅឲ្យស្រីចំនួន...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ អតីតតារាចម្រៀង អ្នកនាង ម៉ូលីកា បានចាកចេញពីវិស័យសិល្បៈ បើបានចាប់របរជាអ្នកលក់អនឡាញ និងទទួលបានជោគជ័យ ខ្លាំងលើរបរមួយនេះ។ 

អតីតតារាចម្រៀងមួយនេះ កាលពីថ្ងៃម្សិលមិញ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនពាក់ព័ន្ធនឹងស្វាមី ដែលលួចមានស្រីថ្មី ធ្វើឲ្យអ្នកនាង មានការខូចចិត្ត និងសោកសៅជាខ្លាំង បន្ទាប់ពីចាប់បានប្តី មានស្រី និងនាំស្រីទៅគេង។

ជាក់ស្តែងអតីតតារាចម្រៀងស្រីរូបនេះបានបង្ហោះសារថា "ខ្ងុំសំរេចចិត្តហើយ ថាលេងគ្នាជាមួយប្ដីរបស់ខ្ងុំ ហេតុផលពោះវាយកលុយខ្ងុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈា.មខ្ងុំខំស្រែកជំទាលlive ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ងុំ cmt មក ព្រោះមុខរបរស្រីនិងលក់លេដែល ?"។

យ៉ាងណាមិញក៏មានបងប្អូនជាច្រើន មានការគាំទ្រ ជាខ្លាំង ជាមួយនឹងអ្នកម្តាយវ័យក្មេងម្នាក់នេះ ព្រោះតែអតីតចម្រៀងគាត់កំពុងតែមានផ្ទៃពោះ ហើយ ត្រូវតាមទាន់ប្តីកំពុងតែនាំស្រីទៅគេង៕ 

មានវិដេអូ៖