សង្ស័យតែធ្វើអ្នកដឹកឥវ៉ាន់ឲ្យគេ លុយចាយមិនគ្រប់ហើយមើលទៅ បានបន្ថែមមុខរបរឆក់ទូរស័ព្ទមួយទៀត​ ដល់ពេលឥឡូវជាប់...
ស៊ីហៀង
-

កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០១ នាក់ចំណុចមុខអាកាសចរណ៍ស៊ីវិល ផ្លូវសហពន្ធ័រុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសចំនួន ០៤ ករណី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពបញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន ។

ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្ សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ីចអេសម៉េក ពណ៌ មាស) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២០ និង ៣០ នាទី

ជនរងគ្រោះឈ្មោះ ជួន ដារ៉ា ភេទ ប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវបេតុង ភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ីចអេសម៉េក ពណ៌ មាស។

លើកទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្ សា(ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ិចអេសម៉េក ពណ៌ មាស) នៅចំណុចបុរីញូថោន ផ្លូវE ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៨ និង ១០ នាទី ។

លើកទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្​ សា(ឆក់ទូរសព្ទ័ដៃម៉ាកហូវៃ ពណ៌ ខ្មៅ) នៅចំណុចបុរីញូថោន ផ្លូវE ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៨ និង ៤០ នាទី ។

លើកទី៤៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្ សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ិច ពណ៌ស ) នៅចំណុចបុរីញូថោន ផ្លូវJ ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៧ និង ៥០ នាទី។

ជនសង្ស័យឈ្មោះ ខៀវ គីមហេង ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ២២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ លឿងលាយស សេរីឆ្នាំ ២០២០ លេខតួ ៣៦១២១៤ លេខម៉ាស៊ីន៣៦១១៧២ ពាក់ស្លាកលេខ ១IH-៣៩៥០។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ