សមត្ថកិច្ចក្រុងភ្នំពេញបានចុះបញ្ឈប់ទីតាំងផឹកស៊ីចាក់ធុងបាស់ឡូឡា បង្កសម្លេងរំខាន ដល់អ្នកជិតខាង
ស៊ីហៀង
-

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តសហការជាមួយខណ្ឌប៉ុស្តិ៍ ដើម្បីចុះដល់ទីតាំងដែលផឹកស៊ីចាក់ធុងបាស់ឡូឡា បង្កសម្លេងរំខាន ដែលបង្កឲ្យអ្នកជិតខាងមិនអាចសម្រាកបាន ដោយធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពទាំងនោះ

ចំណែកទីតាំងមួយទៀតក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានទាក់ទងទៅលោកនាយប៉ុស្តិ៍បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ចុះដល់ទីតាំងនោះភ្លាម នៅបុរីគិតឈឿន ភូមិដំណាក់ សង្កាត់គោកឃ្លាង ដែលបានចាក់ធុងបាស់ច្រៀងបង្កសម្លេងរំខាន ធ្វើឲ្យមានសំឡេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន កម្លាំងប៉ុស្តិ៍បានធ្វើការអប់រំណែនាំ និងបញ្ឈប់សកម្មភាពចាក់ធុងបាស់រំខានដល់អ្នកជិតខាង ៕ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចយាយ ស្តេចសព្វព្រះរាជហឫទ័យ យកព្រះរាជអំណោយ ជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ ៥៩គ្រួសារ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា នាវេលាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៥៩គ្រួសារ ស្ថិតនៅ ឃុំពាម និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕