ជីវិតយើងម្នាក់ៗគ្មាននរណា កើតចង់ក្រនោះទេ គឺតែសំលឹងខ្ពស់ ចង់បានផ្ទះ ចង់មានលុយចាយពេញៗដៃគ្រប់គ្នា។ មនុស្សគិតមិនដូចទេវតាគិត មានអ្នកខ្លះកើតមកក្នុងជីវភាពក្រលំបាក ហើយមានអ្នកខ្លះទៀតកើតមកនៅក្នុងគ្រួសារមធ្យម និងគ្រួសារអ្នកមាន។

ដោយឡែកបើយើងងាមកមើលពីជីវិតរបស់លោកចំណាស់ម្នាក់ ដែលគាត់មានអាយុច្រើនណាស់ហើយ តែត្រូវដឹកបន្លែលក់ តាមផ្លូវ ទៅវិញ។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុវណ្ណ បញ្ញា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកពីជីវិតដល់កំសត់របស់លោកតាថា "ថ្ងៃនេះខ្ញុំបានធ្វើដំណើរតាមផ្លូវជួបលោកតាអាយុ 100 ឆ្នាំដែលគាត់លក់ត្រកួនបើអាណិតគាត់ជួយស៊ែរបន្តម្នាក់មួយផងបងប្អូន??"។

ជាមួយគ្នានោះផងដែរនៅក្នុងគណនីហ្វេសប៊ុករបស់ Chav Mearnup Keo Nimith បានបង្ហោះសារថា"អាណិតលោកតា ណាស់ ក្រុម យើង និង ទៅរកលោកតាឆាប់ៗ នេះ សូមបង ប្អូន ជួយ លោក តា តាមតិច ជ្រះថ្លា 093633500"។ បើយើងតាមការខមិនរបស់បងប្អូន យើង បានឲ្យដឹងថាលោក គាត់មានឈ្មោះហៅក្រៅថា តាអ៊ូ គាត់រស់នៅក្នុងភូមិច្រេស សង្កាត់គោឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ។
ប្រភព៖ Chav Mearnup Keo Nimith