ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី កម្លាំងនាយកដ្ឋានគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងខេត្តរតនគីរី និងខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាចំនួន ០៣នាក់ ករណីលួចលុយតាមវីង តាមទូលុយទ្រូម៉ាតនី ។

យោងតាមរបាយការណ៍មន្ត្រីនគរបាលខេត្តមណ្ឌលគីរី បានឲ្យដឹងថា ៖ ជនសង្ស័យទាំង០៣នាក់រួមមាន ១/ឈ្មោះ ហ៊ូ ណាវិន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិវាលពោធ៍ ឃុំ អន្លុងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ២/ ឈ្មោះ ផាន់ រ័ត្ន ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិ ថ្មីលើឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្ត កំពង់ចាម ។ ៣/ ឈ្មោះ លោត ឃុន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិ ថ្មីលើឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។

ជនសង្ស័យទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅផ្លូវជាតិលេខ៧៨ ភូមិវាលរំពេរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ០៩ និង០០នាទីព្រឹក ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០២០ ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ម៉ូតូ៣គ្រឿង បានប្រគល់ជូនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីស្រាវជ្រាវស៊ើបអង្កេតបន្ត ៕
ប្រភព៖ cambodiapolice