នោះកប់បាត់ ! គ្រាន់តែហៅមិត្ដភិក្ដកាតឿៗទៅជាមួយសោះ ក៏ទទួលបាននូវការញ៉ាំអាហារFREE FREE យ៉ាងងាយ
ស៊ីហៀង
-

មនុស្សជាច្រើនតែងតែកើតមកមានភាពល្អឥតខ្ចោះទៅតាមរបៀបពួកគេ ក៏ប៉ុន្ដែអ្នកខ្លះកើតជាមួយកម្ពស់និងរូបរាងសមរម្យ ខ្លះសមរម្យដែរប៉ុន្ដែខ្វះនៅកម្ពស់បើនិយាយឱ្យចំទៅ គេតែងតែហៅមនុស្សនោះថាជាមនុស្ស” កាតឿ” ដែលនេះជាការបង្អាប់ លកលើយក្នុងន័យលេងសើច ចំពោះមនុស្សដែលមានកម្ពស់មិនសូវបានផងដែរ។ ដោយឡែក មានភោជនីយដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ីមួយបានលើកទឹកចិត្ដមនុស្សដែលតឿៗទទួលបានញ៉ាំអាហារ នៅក្នុងហាងរបស់ពួកគេជាមួយនូវការផ្ដល់សាច់សម្រាប់ឆ្នាំងឈុត hot pot freeផងដែរ។

ភោជនីយដ្ឋាននោះមានឈ្មោះថាWuch Men Zhe Yi Guo មានទីតាំងស្ថិតនៅក្នុងទីក្រុង Gala City ។ដោយភោជនីយដ្ឋាននៅតំបន់ Kuchingផ្តល់ជូន នូវសាច់ដែលមានប្រវែងមួយម៉ែត្រប្រសិនបើអ្នកនោះបបួលមិត្ដភិក្ដកាតឿញ៉ាំអាហារនៅទីនោះជាមួយគ្នា។

ដោយហាងនោះបានកំណត់នូវមនុស្សតឿៗគឺបុរសត្រូវតែមានកំពស់នៅក្រោម ១៦៥ សម ខណៈដែលស្ត្រីត្រូវនៅក្រោម ១៥៥ សម។

សម្រួលអត្ថបទដោយ៖SOEUR.

ប្រភព worldofbuzz