គ្រាន់តែលុបចោលនូវការកុម្ម៉ង់ទិញឥវ៉ាន់សោះ អាចប្រឈមមុខជាប់គុករយះពេល៦ឆ្នាំ
ស៊ីហៀង
-

សម័យបច្ចេកវិទ្យាអ្វីៗក៏ទំនើបនិងមានភាពងាយស្រួយ សម្រាប់ពេលបច្ចុប្បន្ននេះ ចំណែកឯការបញ្ជាទិញឥវ៉ាន់នានាតាមបណ្ដាញអនឡាញកាន់តែមានភាពងាយស្រួលផងដែរមិនថា ការបញ្ជាទិញម្ហូបអាហារឬឥវ៉ាន់អ្វីនោះទេសុទ្ធតែមានភាពងាយស្រួលមែនទែន គឺគ្រប់ឥវ៉ាន់ដែលបានបញ្ជាទិញនិងមានការប្រគល់ទៅដល់ដៃអតិថិជនភ្លាមៗផងដែរ។

ទោះបីមានភាពងាយស្រួលក៏ដោយ ងាកមកមើលនៅឯក្នុងប្រទេសភីលីពីនវិញបានដាក់បទបញ្ញតិចំពោះអតិថិជនដែលបញ្ជាទិញដែលគ្មានការទទួល ឬមិនយកឥវ៉ាន់ដែលខ្លួនបានបញ្ជាទិញ នៅពេលដែលឥវ៉ាន់បានរៀបចំរួចរាល់ ឬក៏កំពុងតែដឹកនៅតាមផ្លូវក៏ដោយ ទោះបីអតិថិជននោះមានការបង់ប្រាក់រួចក៏ដោយក៏អ្នកនោះត្រូវទទួលទោសផងដែរ។

យោងតាមទូរទស្សន៍CNNបានរាយការណ៍ថាអ្នកតំណាងគណបក្ស AKO Bicol លោក Alfredo Garbin បាននិយាយថាចំពោះអតិថិជនដែលជាអ្នករំលោភបំពាននៃការបញ្ឈប់រាល់ការកុម៉្មង់នូវឥវ៉ាន់ដែលខ្លួនបានទិញ នឹងត្រូវទទួលទោសយ៉ាងតិច ៦ ឆ្នាំនៃការជាប់ពន្ធនាគារ។ ពួកគេក៏ត្រូវបង់ប្រាក់ពិន័យចំនួន ១០០,០០០ ផោន (៨៨,៤៩៩ ដុល្លារ) និងផ្តល់សំណងដល់អ្នកផ្តល់សេវាម្ហូបអាហារនិងអ្នកដឹកជញ្ជូនផងដែរ។ការដាក់បទបញ្ញតិនេះសម្រាប់អតិថិជនកុម្ម៉ង់ម្ហូប ឬគ្រឿងទេសនិងសេវាកម្មានានា ដែលមានភាពមិនច្បាស់លាស់(ក្រឡេចក្រឡុច) ឬអ្នកដែលគ្មានបំណងពិតប្រាកដចង់បានសេវាកម្មនេះ។

ដោយលោកGarbinបាននិយាយថាអំឡុងពេលនៃការបិទសោរនៃអំឡុងពេលនៃជំងឺកូរ៉ណាពិតជាមានភាពលំបាកណាស់ ក៏ប៉ុន្ដែអ្នកដឹកជញ្ជូនគឺគាត់ធ្វើការទាំងយប់ទាំងថ្ងៃដើម្បីដោយមិនមានពេលសម្រាក និងគ្មានការ នឿយហត់ក្នុងកំឡុងពេលចាក់សោដើម្បីសុវត្ថិភាពរបសអតិថិជន។ ហើយការដែលលុបចោលនេះមិនមែនជាវិធីដែលអ្នកបង្ហាញការកោតសរសើរចំពោះពួកគេទេ ប៉ុន្ដែវាកាន់តែធ្វើឱ្យពួកគេមានភាពហត់នឿយបន្ថែមទៀត!

សម្រួលអត្ថបទដោយ៖SOEUR

ប្រភព worldofbuzz