គូព្រេងមិនព្រាន់ ! ប្ដូរពីកូនចិញ្ចឹមឆ្នាំមុន មកក្លាយជាប្ដីប្រពន្ធ
ស៊ីហៀង
-

សូម៉ាត្រា ឥណ្ឌូនេស៊ី៖ ពិធីមង្គលការដែលកូនក្រមុំនិងកូនកំលោះមានអាយុខុសគ្នា បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសឥណ្ឌូនេស៊ីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកូនក្រមុំមានអាយុ ៦៥ ឆ្នាំ ខណៈកូនកំលោះទើបមានអាយុត្រឹមតែ ២៤ ឆ្នាំប៉ុណ្ណោះ។

 ស្នេហាខុសវ័យនេះបានកើតឡើងនៅក្នុងខេត្តស៊ូម៉ាត្រាខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី។ យោងតាម កាសែតឥណ្ឌូនេស៊ី Kompasបានចុះផ្សាយថា កូនក្រមុំវ័យ៦៥ឆ្នាំរូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីរូបគាត់បាននិយាយទៅកាន់កូនប្រុសចិញ្ចឹមដែលត្រូវជាកូនកម្លោះរបស់គាត់ថាកូនស្រីបីនាក់របស់គាត់បានរៀបការអស់ហើយ ប៉ុន្ដែកូនចិញ្ចឹមរូបនោះបាននិយាយថាខ្លួនចង់រៀបការជាមួយខ្លួនគាត់ទៅវិញ។

យោងតាមការសែតHarian Metroបានលើកឡើងថាលោកយាយរូបនោះបានទទួលយកសេចក្ដីស្រលាញ់ពីកូនចិញ្ចឹមនោះ ដោយកូន កូនកំលោះបានជូនថ្លៃទឹកដោះត្រឹមតែ ១០០ ០០០ Rupiah (ប្រហែល៧.០៤៣០៦ដុល្លារអាមេរិក) តែប៉ុណ្ណោះទៅខាងកូនក្រមុំ។

សម្រួលអត្ថបទដោយ៖SOEUR

ប្រភព worldofbuzz