កាន់តែច្រើនហើយ ! ចំនួនអ្នកឆ្លងនៅទូទាំងទ្វីបអាហ្វ្រិកកើនឡើងដល់230,000ករណីហើយក្នុងពេលបច្ចុប្បន្ន
ស៊ីហៀង
-

មជ្ឈមណ្ឌលប្រយុទ្ធនិងបង្ការជំងឺអាហ្វ្រិក (CDC) បាននិយាយថាចំនួនករណីដែលត្រូវបានបញ្ជាក់នៅលើទ្វីបអាហ្រ្វិកបានកើនឡើងដល់ ២៣២.៨១៥ នាក់គិតត្រឹមព្រឹកថ្ងៃអាទិត្យ។

របាយការណ៍របស់មជ្ឈមណ្ឌលប្រយុទ្ធនិងបង្ការជំងឺអាហ្រ្វិក CDC នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនបាននិយាយថាចំនួនករណីវិជ្ជមានដែលបានបញ្ជាក់ពីឆ្លងវីរុសកូវីដ១៩ កើនឡើងពី ២២៥.១០៥ នៅព្រឹកថ្ងៃសៅរ៍ដល់ ២៣២.៨១៥ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ។

ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតនេះក៏បានកើនឡើងពី ៦.០៤០ នាក់នៅព្រឹកថ្ងៃសៅរ៍ដល់ ៦២៤៤ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលប្រយុទ្ធនិងបង្ការជំងឺអាហ្វ្រិក CDC ។

ទីភ្នាក់ងារប្រយុទ្ធនឹងជំងឺឆ្លងទ្វីបអាហ្វ្រិក បានកត់សម្គាល់ឃើញថាវីរុសនេះបានរាលដាលដល់ ៥៤ ប្រទេសនៅទ្វីបអាហ្វ្រិកហើយក៏បាននិយាយផងដែរថានាក់ដែលបានជាធូរស្បើយនៅទូទាំងទ្វីបដូចដែលបានបញ្ជាក់មាន ប្រមាណ ១០៦.៤៥៩នាក់ ។

ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃ COVID-១៩ នៅទូទាំងទ្វីបអាហ្វ្រិកប្រទេសដែលរងផលប៉ះពាល់ខ្លាំងរួមមានអាហ្វ្រិកខាងត្បូង អេហ្ស៊ីប នីហ្សេរីយ៉ា ហ្កាណា

ក៏ដូចជាអាល់ហ្សេរី។

ក្នុងទ្វីបអាហ្វ្រិកមជ្ឈមណ្ឌលប្រយុទ្ធនិងបង្ការជំងឺ CDC ក៏បាននិយាយផងដែរថាតំបន់អាហ្វ្រិកខាងត្បូងពេលនេះគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅទូទាំងទ្វីបអាហ្វ្រិកទាក់ទងទៅនឹងករណីវិជ្ជមាននៃវីរុសកូវីដ១៩ ហើយពេលឥលូវនេះបាន វ៉ាដាច់តំបន់អាហ្វ្រិកខាងជើង។

សម្រួលអត្ថបទដោយ៖SOEUR

ប្រភព CGTN