ជិះ Today ហ៊ានឆក់ទៀត ! ជនសង្ស័យ២នាក់​ ជិះម៉ូតូ Today ឆ ក់ទូរស័ព្ទ ត្រូវសមត្ថកិច្ចចាប់ជាប់ ពេលនេះបានដេកក្នុង...
ស៊ីហៀង
-

ព្រះសីហនុ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆ ក់ទូរស័ព្ទ ពីដៃជនជាតិចិន  ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៧និង០៥នាទី យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅជិតរង្វង់មូលត្រីដូហ្វីន ក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាក Today ធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិចិនបានសម្រេច ហើយបម្រុងគេចខ្លួន ក៏ត្រូវកម្លាំងនគរបាលអន្តរាគមន៍ពិសេសនៃស្នងការនគរបាលខេត្តព្រះសីហនុ ជិះល្បាតឃើញក៏ដេញចាប់បង្ក្រាបបានភ្លាមៗ និងដកហូកបានទូរស័ព្ទមួយគ្រឿងរបស់ជនរងគ្រោះ។

វត្ថុតាងដែលដកហូតបានពីជនសង្ស័យ រួមមាន៖ ទូរស័ព្ទដៃ១គ្រឿង របស់ជនរងគ្រោះ (ជនជាតិចិន ភេទប្រុស) ,ម៉ូតូ១គ្រឿង មធ្យោបាយជិះធ្វើសកម្មភាព ៕ បច្ចប្បន្នសមត្ថកិច្ចកំពុងសាកសួរតាមនិតិវិធី៕