តារាសម្តែងដ៏ល្បីឈ្មោះ អ្នកនាង ម៉ាក សែនសូនីតា ហៅតូតា បានចូលរោងការជាមួយនឹងលោកប៉ុល វិបូ ដែលជាអតីតចាងហ្វាងផលិតកម្ម Angkor Picutre ដែលធ្វើឲ្យមហាជន រំភើបរីករាយ ពេលដែលឃើញ Idol របស់ខ្លួនមានសុភមង្គល ជាមួយមនុស្សដែលខ្លួនស្រលាញ់។

ក្រោយពីស្ងាត់ពីសិល្បៈមួយរយៈមក ក៏ដូចជាបញ្ចប់ភាពនៅលីវផងនោះ ពេលនេះ តារាសម្តែងស្រីដ៏ល្បីឈ្មោះម្នាក់នេះ បានបង្ហើបពីដំណឹងល្អថ្មីមួយទៀត បន្ទាប់រៀបការរួចមក ។ ម៉ាក សែនសូនីតា ហៅតូតា កំពុងតែទទួលបានសមាជិកថ្មី ដែលសមាជិកម្នាក់នេះ ពិតជាធ្វើឲ្យគ្រួសារមួយនេះ កាន់តែមានសុភមង្គលទ្វេរដង ។

ដោយឡែកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះរូបភាព ដែលខ្លួនកំពុងតែពពោះកូនដំបូង ជាមួយស្វាមីជូនបងប្អូនបានឃើញ។ នៅក្នុងរូបភាពនោះអ្នកនាង បានបង្ហោះសារថា "Mommy love you"។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងសាទរចំពោះដំណឹងដ៏ល្អមួយនេះ ព្រោះថាអ្នកនាងជិតបានឃើញមុខកូនក្នុងពេលឆាប់ៗនេះហើយ។


















