តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្ស អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកលើទឹកដីសៀមរាប ញញឹមទទួលយកអ្វីដែលល្អ បន្ទាប់ពីរឿងរ៉ាវស្មុគស្មាញជាច្រើន នៅក្នុងជីវិត។

សុភមង្គលមួយនេះ បានកើតឡើងដោយសារតែមានស្វាមីល្អ និងកូនប្រុស ដែលឆ្លាត បានចូលមកបំពេញជីវិតរបស់អ្នកនាងឲ្យកាន់តែមានន័យ និងស្គាល់អត្តន័យជីវិត និងសេចក្តីសុខពេញលេញ ។

តារាស្រីរូបនេះ បានបង្ហោះរូបភាព ដ៏ស្រស់ស្អាត និងស្អាតៗជាមួយស្វាមី ព្រមជាមួយកូនប្រុសរបស់អ្នកនាង។ នៅក្នុងទឹកមុខយ៉ាងស្រស់ញញឹម ពោលពេញទៅដោយសេចក្តីសុខ ជាមួយគ្រួសារ ។ រូបភាពមួយសន្លឹកៗ សុទ្ធសឹងតែជារូបភាព ដែលស្អាត និងមានអត្តន័យបំផុត ។

រូបភាពប៉ុន្មានសន្លឹករបស់អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជន ជាច្រើនធ្វើការចែករំលែក និងបង្ហាញពីការពេញចិត្តចំពោះរូបភាពដែល Idol របស់ខ្លួនបានថត និងធ្វើការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង។









