ភ្នំពេញ ៖ នេះគឺជារឿងមួយដែលប្លែកខ្លាំងបំផុតហើយនៅដើមខែ កក្កដា នេះបន្ទាប់ពីមានស្រីស្អាតម្នាក់នៅផ្ទះម្នាក់ឯង ចេះតែព្រឺឆ្អឹងខ្នងខ្ញាក់ៗ និងឮសូរសំលេងខ្យល់បក់ប្រាវ ៗ ភ្លាមនោះនារីម្នាក់នោះស្រាប់តែកើតមានអារម្មណ៍ថាខ្លាចខ្លាំងណាស់ បេះដូងលោត ចុះឡើងៗក៏ដាច់ចិត្តទាញទូរស័ព្ទប្តឹងទៅសម្ថតកិច្ចទាំងដៃកំពុងតែញ័រ ហើយប្រាប់ថាមានចោរចូលផ្ទះ ភ្លាមនោះសមត្ថកិច្ចចុះទៅសួរនាំទាំងយប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅបុរីពិភពថ្មីចំការដូង ផ្លូវអក្សរ E ផ្ទះលេខ៤៨ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។

បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជា សន្តិសុខដែលយាមនៅបុរីខាងលើ បានចុះទៅដល់ផ្ទះនារីរូបស្រស់ រួចហើយក៏បានដើររកមើលជុំវិញផ្ទះ ដូចជាក្នុងផ្ទះ ប៉ុន្តែមិនឃើញមានអ្វីប្លែកនោះទេ មានតែលឺសំឡេងខ្យល់បក់ប៉ះជាមួយនឹងស័ង្កសី នៅលើដំបូលផ្ទះតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ដែរថា មកពីនារីជាម្ចាស់ គាត់នៅតែម្នាក់ឯង ខ្លាច ណាមួយដេកមិនលក់ផង បូករួមទាំងមានខ្យល់បក់ប៉ះជាមួយនឹងសង្ក័សីលើដំបូលផ្ទះទៀត ទើបធ្វើឱ្យនាងអារម្មណ៍ភ័យខ្លាចថា មានជនសង្ស័យចូលគាស់ផ្ទះតែម្ដងទៅ ៕

