ពិតជារឿងមួយដែលគួរឲ្យសោកស្តាយ និងរន្ធត់ចិត្តជាខ្លាំងពេលបានដឹងថា សាច់ញាតិបានត្រូវបានលាចាកលោកទៅ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ចង្រៃបានឆក់យកជីវិតបុរសម្នាក់ទាំងវ័យក្មេង ធ្វើឲ្យសាច់ញាតិ មិត្តភក្តិ បងប្អូន ពិតជាការសោកស្តាយជាខ្លាំង។

ដំណឹងមរណ ភាពនេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយបង្ហោះសារទាំងក្តីអាល័យ ទៅកាន់ប្អូនក្មួយប្រុស ដែលបានលាចាកលោកទៅ ហើយបន្សល់ទុក្ខនៅអនុស្សាវរីយ៍ជាច្រើន សម្រាប់គ្រួសារមិត្តភក្តិ និងបងប្អូន។

ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Radou Chuob បានបង្ហោះសារទាំងអារម្មណ៍ក្តុកក្តួល ថា "វាដូចជាលឿនពេកហើយសំរាប់ពូនឹងក្មួយយើងពីរអ្នក ហេតុអ្វីក៏លឿនយ៉ាងនេះ ហេតុអ្វីទៅមិនលាពូមួយម៉ាត់សោះចឹង តើបានអ្នកណាជួយទិញស្បែកជើងអោយពូលេងទាត់បាល់ទៀតទៅ ។

ភ្លាមនោះ ក៏មានបងប្អូនជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ ព្រមជាមួយនឹងសារក្តុកក្តួល ហើយក៏មានបងប្អូនខ្លះចង់ដឹងថា ប្អូនប្រុសគាត់កើតអ្វី ។ ទន្ទឹមនឹងនោះ ម្ចាស់គណនីហ្វេសប៊ុកបានឆ្លើយតបទៅកាន់ ពួកគាត់ថា " ក្មួយប្រុសគាត់ជួបគ្រោះថ្នាក់ចរាចរណ៍"។ ជនរងគ្រោះជិះម៉ូតូម៉ាក AIR BVADE ១គ្រឿង ស្លាកលេខខេមរភូមិន្ទ02. 1-0207 ធ្វើដំណើរតាមផ្លូវ ចូលបុរីអង្គរ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង៦ព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។
មានវិដេអូ៖
ប្រភព៖ Radou Chuob