វីឡាអ្នកក្រីក្រ! លោក ផែង វណ្ណៈ ថា មើលផ្ទះគ្រួសារក្រីក្រនៅខេត្តប៉ៃលិន ដែលតវ៉ាចង់បានអំណោយកូវីដ១៩ ឃើញហើយអាណិតខ្លោចចិត្ត..
នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ផែង វណ្ណៈ ដែលពុកម៉ែ បងប្អូនបានស្គាល់ យ៉ាងច្រើន បានបង្ហោះសារ បង្ហាញពីការហួសចិត្ត ចំពោះម្ចាស់ផ្ទះមួយកន្លែង ដែលប្រាប់ខ្លួនជាអ្នកក្រ តែកុំមើលផ្ទះដូចវីឡា។

នៅក្នុងគណនីហ្វេសប៊ុកលោកបានប្រាប់ថា "ផ្ទះគ្រួសារអ្នកក្រីក្រនៅខេត្តប៉ៃលិន ដែលតវ៉ាចង់បានអំណោយ និង ចោទប្រកាន់ អាជ្ញាធរមូលដ្ឋានថា មិនចេញប័ណ្ណ សមធម៏អោយពួកគាត់ ។ ហ៉ឺម ឃេីញផ្ទះពួកគាត់ អាណិតខ្លោចចិត្ត !"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានបង្ហាញពីការហួសចិត្តដូចគ្នា និយាយអ្វីមិនចេញ ព្រោះតែឃើញវីឡាឡើងធំ តែស្រែកថាខ្លួនជាអ្នកក្រ។



ប្រភព៖ Pheng Vannak News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។