សម័យទំនើប កាន់តែប្លែក ! គូស្នេហ៍មួយគូ ភ្ជាប់ពាក្យតាមរយៈ ខលវិដេអូតាមហ្វេសប៊ុក ខាងស្រីនៅប្រទេសខ្មែរ ចំណែកខាងប្រុសនៅប្រទេស...(មានវិដេអូ)
ស៊ីហៀង
-

ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីឃើញគូស្នេហ៍មួយគូរដែលបានស្រលាញ់គ្នាដោយខាងស្រីនៅក្នុងប្រទេសកម្ពុជា ចំណែកខាងប្រុសនៅប្រទេសកូរ៉េ ជាជនជាតិខ្មែរដូចគ្នា គ្រាន់តែខាងប្រុសទៅធ្វើការនៅប្រទេសកូរ៉េ ។

ចំពោះរឿងដែលធ្វើឲ្យភ្ញាក់ផ្អើលនោះគឺដោយសារតែគូស្នេហ៍មួយនេះបានភ្ជាប់ពាក្យប៉ុន្តែខាងប្រុសនៅប្រទេសកូរ៉េ ចំណែកខាងស្រីនៅក្នុងប្រទេសកម្ពុជា ហើយពួកគេទាំងពីរនាក់នេះគឺភ្ជាប់ពាក្យតាមរយៈ វិដេអូខល ឬ ខលតាមឆាត ដោយជំនួសវត្តមានរបស់ខាងប្រុសព្រោះតែខាងប្រុសនៅឆ្ងាយ ។

ទន្ទឹមនិងនេះដែរបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា  Dã Vid បានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖« ពិធីភ្ជាប់ពាក្យតាម Video call កូនប្រុសនៅកូរ៉េ កូនស្រីនៅកម្ពុជា 02/07/2020 ទោះបីជាស្គាល់គ្នាក្នុងពេលខ្លីក៏ដោយតែច្បាស់លាស់ មិនដែលបានជួបមុខគ្នាផ្ទាល់តែការស្រលាញ់ស្មោះត្រង់ ទោះនៅឆ្ងាយពីរគ្នាតែចិត្តស្រលាញ់គ្នាមិនប្រែ  សូមជូនពរអោយអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នង កូនប្រុស ទោល  Hunii Bong Bol » ៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖