មើលសម្រស់ម៉ាក់ៗគេផង! អ្នកម៉ាក់សម័យថ្មី ម៉ាក់ សែនសូនីតា មើលទៅកាន់តែស្រស់ស្អាត ទោះកំពុងតែពពោះកូនក្នុងផ្ទៃក៏ដោយ
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែងស្រីដ៏ស្រស់សោភា ម៉ាក សែនសូនីតា ដែលជាតារាសម្តែងស្រីមួយរូប ក្តោបបានខ្សែភាពយន្តជា និង MV យ៉ាងច្រើននាពេលកន្លងមកនោះ ក៏បានប្រកាសដំណឹងល្អ​ ក្រោយពីបានរៀបការជាមួយលោក វិបូ ។

ដំណឹងល្អមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់កញ្ញា មានអារម្មណ៍រំភើប និងសប្បាយចិត្តបំផុត ពេលបានដឹងថា Idol របស់ខ្លួនកំពុងតែ មានកូនតូច ប្រលែងលេង ធ្វើឲ្យគ្រួសារមួយនេះ កាន់តែមានក្តីសុខ បន្ថែមទៀត។

ដោយឡែកកាលពីព្រឹកមិញនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួយនឹងទេសភាពពណ៍បៃតង យ៉ាងស្រស់ស្អាត បែបធម្មជាតិ ធ្វើឲ្យសម្រស់អ្នកម្តាយរូបនេះ កាន់តែស្រស់ផូរផង់ឡើងមួយកម្រិតទៀត ។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសរសើរថា មើលទៅតូតា សម្រស់កាន់តែស្រ់សស្អាត ទោះបីជាកំពុងតែផ្ទៃពោះក៏ដោយ ហើយអ្វីដែលសំខាន់ គឺអ្នកនាង កាន់តែមានក្តីសុខ ពេលបានជួបបុរសល្អ និងជាប្តីដ៏ល្អម្នាក់ មិនធ្វើឲ្យភរិយាលំបាកចិត្ត លំបាកកាយ ឡើយ។