ពិរោះណាស់ សំលេងឡើងផ្អែម ! តារាចម្រៀងតាម ហ្វេសប៊ុក កញ្ញា សាត់ ដានី ច្រៀង ៣ បទជាប់គ្នាធ្វើឲ្យអ្នកស្តាប់ភ្លេចដកដង្ហើម (មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ នៅកាលពីពេលថ្មីៗនេះមានអ្នកចំរៀងជំនាន់ថ្មី២នាក់បន្ទាប់ពីបានបង្ហើរសំនៀងនៅលើបណ្តាញសង្គមហ្វេសប៊ុករួច ឃើញថាទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តនៅលើបណ្តាញសង្គ ហើយថែមទាំងទទួលបានការសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជនផងដែរ ។


យ៉ាងណាមិញថ្មីៗនេះដែរលោក មាស ជីវ៉ា និង កញ្ញា សាត់ ដានី ត្រូវបានឯកឧត្តម ខៀ​វ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន យល់ព្រមឲ្យអ្នកទាំងពីរមកច្រៀងនៅអគ្គនាយកដ្ឋានវិទ្យុជាតិ។ អ្នកចម្រៀងទាំងពីរនាក់នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលម្តងទៀតបន្ទាប់ពីបានបកស្រាយបទចម្រៀងជាច្រើនបទរួមគ្នា ។

នៅក្នុងនោះដែរឃើញថា កញ្ញា សាត់ ដានី ត្រូវបានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាសរសើរថា  ឮបងស្រីច្រៀងពីរេាះណាស់, ស្ដាប់ហើយត្រជាក់ពេញបេះដូង, ពិតជាពីរោះមែនបងស្រី សមជាអ្នកចម្រៀងមែន, សម្លេងពីរោះណាស់សម្រស់ក៏ស្រស់ស្អាត នៅមានច្រើនទៀត ។ ការសរសើរនេះបានកើតឡើងបន្ទាប់ពីកញ្ញា សាត់ ដានី បកស្រាយបទចម្រៀងដែលមានចំណងជើងថា “រំដួលស្វាយរៀង”, “កន្ទុំរុយ” និងបទ “ស្រីស្រងាំ” ៕ 

ចង់ដឹងថាពិរោះខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូនៅខាងក្រោមទាំងអស់គ្នា ៖