កើតមកលើផែនដីដ៏ធំធេងមួយនេះ មានគ្រប់រស់ជាតិ ល្វីង ជូរ ចត់ ផ្អែម លំបាក ស្រណុក សុខស្រួល ជាអ្វីដែលមនុស្សយើងមាន មិនថាស្ថិតនៅក្នុងកម្រិតជីវភាពបែបណា ក៏មិនអាចជៀសផុតពីក្តីលំបាក ស្មុគស្មាញ។ បញ្ហាជីវិតមានច្រើនមុខ ច្រើនសណ្ឋាន ពេលខ្លះក៏ត្រូវរស់នៅក្នុងសភាពលែងជាមនុស្សម្នា ដូចមុន ។

តួយ៉ាងដូចជាជីវិតរបស់លោកយាយម្នាក់ ដែលគាត់កំពុងតែរស់នៅក្នុងជីវិត ក្រលំបាក ហើយកូន ធ្លាក់ខ្លួនឈឺ ចំណែកចៅៗ មិនបានទៅរៀនសូត្រនិងគេទេ ព្រោះអ្វីគ្មានប្រាក់ដើម្បីទិញ សំលៀកបំពាក់ កុំថាប្រាក់ទិញនោះ ពេលនេះ សូម្បីតែអង្ករច្រកឆ្នាំងក៏គ្មានមួយគ្រាប់ផង ។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn បានរៀបរាប់ឲ្យដឹងថា "ពិតជាគួរអោយអាណិតណាស់ តេីវាសនាក្មួយស្រីទាំងពីរទៅជាយ៉ាងណា បេីម្តាយឈឺដេកតែមួយកន្លែងចឹង ចំនែកឪពុកវិញគ្មានការទទួលខុសសោះរត់ចោលប្រពន្ធកូនបាត់ ប្អូនខ្វះខាតសំភារះសិក្សា ខ្វះស្បៀងអាហារញុំាមិនសូវគ្រប់ ចឹងសុំអំពាវដល់សប្បុរសជនចិត្តធម៌មេត្តាជួយគាត់យកតែបុណ្យទៅ។ លេខទំនាក់ទំនង 0965056900 សូមអរគុណបងប្អូនទុកជាមុន គាត់នៅភូមិត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ"។
មានវិដអូ៖
ប្រភព៖ Nourn Sobourn