ចូលរួមសោកស្តាយផង! លោកយាយ លៀង ចាន់ឡា ទទួលមរណ ភាពហើយ នៅមុននេះបន្តិច
ភ្នំពេញ៖ អតីតបេក្ខភាពX Factor Cambodia លៀង ចាន់ឡា កាន់តែមានឈ្មោះល្បីល្បាញ និងក្តោបបានទីផ្សារយ៉ាងច្រើន ទាំងការសម្តែងនិងចម្រៀង។

តារាស្រីវ័យក្មេងរូបនេះ បានបង្ហោះសាររូបភាពមួយសន្លឹក ដែលកំពុងតែជួបទុក្ខធំ ខណៈដែលលោកយាយជាទីស្រលាញ់ បានទទួលមរណ ភាព ដែលជាហេតុធ្វើឲ្យហ្វេនៗរបស់កញ្ញា ពិតជាមានអារម្មណ៍ក្តុកក្តួល និងសោកស្តាយជាខ្លាំង។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ និងសោកសៅ ដែល Idol របស់ខ្លួនកំពុងតែជួបទុក្ខធំ ។ យ៉ាងណាមិញ ក៏មានបងប្អូនច្រើន ឲ្យប្អូនកាត់ចិត្ត ព្រោះលោកយាយគាត់ទៅបានសុខហើយ៕







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។