នៅព្រឹកថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២០ ក្រុមរួបរួមមិត្តដេីម្បីការងារមនុស្សធម៌យេីងខ្ញុំ បានសហការជាមួយក្រុមចលនាយុវជន ក១៥៧ ដែលមានលោកឧកញ៉ា ស្រី ចាន់ថន ប្រធានចលនាយុវជន ក១៥៧ ខេត្តកណ្ដាល តំណាង ឯកឧត្ដម ម៉ឹង ពន្លក ប្រធានចលនាយុវជន ក១៥៧ និង ឧកញ៉ា លី ឈុនអ៊ូ រួមទាំងអាជ្ញាធរមូលដ្ឋាន និង យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ខ្សាច់កណ្ដាល នាំយកអំណោយសប្បុរសជនទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០០ គ្រួសារ នៅភូមិចំនួន ៤ ក្នុងឃុំ សន្លុុង ស្រុកខ្សាច់កណ្ដាល ខេត្ត កណ្ដាល ដោយក្នុងមួយគ្រួសារៗទទួលបានអំណោយរួមមាន ៖ អង្ករ ២០ គ.ក្រ មី ១កេស ត្រី ១០ កំប៉ុង ទឹកត្រី១ដប ទឹកស៉ីអ៉ីវ១ដប ស្កស ១ គ.ក្រ ទឹកជេលលាងដៃ ២ដបតូច ក្រម៉ា ១ មួកសុវត្ថិភាព ១ នំប៉័ង ១ ទឹកសុទ្ធ ១ដប ថវិកា ៤ ម៉ឺនរៀល ។

ឆ្លៀតក្នុងឱកាសនោះ ខ្ញុំបាទ និង លោកឧកញ៉ា ស្រី ចាន់ថន បានក្រេីនរំលឹកអោយប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នអំពី មេរោគកូវីដ ១៩ ជាពិសេសត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ថែរក្សាអនាម័យអោយបានត្រឹមត្រូវ ព្រមទាំងសំណូមពរអោយបងប្អូនប្រជាពលរដ្ឋ បន្តចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីសុវត្ថិភាពក្រុមគ្រួសារ និង សង្គមជាតិយេីង ។

ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ទាំងអស់ដែលបានរួមចំណែកឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត និង សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជនទាំងអស់ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរើន ជានិច្ចនិរន្ត ។











ប្រភព៖ Pheng Vannak News