កណ្ដាល ៖ ជនសង្ស័យម្នាក់ ព្រោះតែខឹងនឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងស្នេហាជាមួយខ្លួន ក៏យករូបថតអា ក្ រា ត កា យរបស់ស្រីស្នេហ៍ដែលបានឡើងឋានសួគ៌ជាមួយគ្នានៅក្នុងផ្ទះសំណាក់នោះ ទៅចែកចា យ បរិហាកេរ្ដិ៍ជាសាធារណៈ ធ្វើឲ្យស្រីស្នេហាទ្រាំលែងបាន និងមានការ អា ម៉ា សផង ក៏សម្រេចចិត្តប្តឹងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការចាប់ខ្លួន ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ចំណុចភូមិពាមប្រជុំ សង្កាត់ព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។

មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាញព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្ដកំពត មុខរបរ កម្មករសំណង់។ ចំណែកនារីរងគ្រោះមានអាយុ៣២ឆ្នាំ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមាន ទូរស័ព្ទ១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ។

ប្រភពដដែលបន្តថា កន្លងមក នារីរងគ្រោះ និងជន សង្ស័យ បានស្គាល់គ្នាតាមរយះបណ្ដាញសង្គមហ្វេសបុក ដោយជនសង្ស័យប្រើប្រាស់អាខោនហ្វេសបុកឈ្មោះ Punleu Meas រហូតមានទំនាក់ទំនងជាស្នេហានឹងគ្នា រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០.វេលាម៉ោង១០និង០០នាទី នារីរងគ្រោះបានណាត់ជាមួយជនសង្ស័យតាមហ្វេសប៊ុក ដើម្បីមកផ្ទះសំណាក់ម្តុំផ្សាដើមគរ(មិនចាំយីហោ) និងបានដេកនៅជាមួយគ្នារហូតដល់ម៉ោង៥ ហើយខណៈដែលដេកជាមួយគ្នានោះ ជនសង្ស័យបានលួចថតសកម្មភាពខ្លួន និងនារីរងគ្រោះក្នុងសភាព អា ក្ រា ត កា យ ទុកក្នុងទូរស័ព្ទដៃរបស់ខ្លួន ។

រហូតមកដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ដោយសារតែជនសង្ស័យឈ្មោះ ពន្លឺ បានប្រើពាក្យសំដីមាក់ងាយដល់នារីរងគ្រោះ ទើបនារីរងគ្រោះព្យាយាមផ្តាច់ទំនាក់ទំនងស្នេហា និងបានប្លុកលេខទូរស័ព្ទ ព្រមទាំងអាខោនហ្វេសប៊ុកដែលធ្លាប់លេងជាមួយគ្នានោះក៏ប្លុកដែរ ។ ចាប់តាំងពីបែកបាក់ជាមួយស្រីស្នេហ៍រួចមក មកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០.ជនសង្ស័យ បានឆាតរូ ប អា ក្ រា ត កា យរបស់នារីរងគ្រោះនោះ ចូលក្នុងអាខោនហ្វេសបុករបស់ក្មួយប្រុសនារីរងគ្រោះ និងមិត្តភក្តិមួយចំនួនផ្សេងទៀត ដោយប្រើពាក្យ ប្រ មា ថ មើលងាយទៅលើនារីរងគ្រោះទៀតផង រហូតបែកធ្លាយដល់នារីរងគ្រោះដឹងថា ជនសង្ស័យចែកចាយរូបអាក្រាតកាយរបស់ខ្លួន ក៏ដាក់ពាក្យបណ្ដឹង ប្តឹងទៅនគរបាលជំនាញខេត្តកណ្ដាល បានចុះមកធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន រួចយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចថតរូប អា ស អា ភា ស ពេលដេកជាមួយជនរងគ្រោះ និងផ្ញើរូបភាព និងសារជាសម្លេងបរិហាកេរ្ដិ៍ ទៅឲ្យបងប្អូន មិត្ដភ័ក្ដ្រជនរងគ្រោះ បានឃើញប្រាកដមែន មូលហេតុដោយសារជនរងគ្រោះ បានផ្ដាច់ទំនាក់ទំនងស្នេហាជាមួយខ្លួន ៕
ប្រភព៖ cambodiapolice