សំណាងណាស់លោកអើយចោរចូលគាស់ផ្ទះទាំងយប់ កុំតែបានអ្នកជិតខាងផឹកស៊ី លើដំបូលផ្ទះគេ ឃើញទាន់ កុំអីអស់រលីងម៉ង
ស៊ីហៀង
-

កាលពីម៉ោង២យប់ ថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២០ មានករណីចោរលួចគាស់ទាំងយប់ នៅក្នុងបុរីមួយកន្លែង ដើម្បីលួចយកម៉ូតូ និងរបស់របរជាច្រើននៅក្នុងផ្ទះ ខណៈពេលម្ចាស់ផ្ទះកំពុងតែលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងផ្ទះ តែជាសំណាងល្អហើយ ដែលមានអ្នកជិតខាងកំពុងតែផឹកស៊ីក្បែរផ្ទះ បានប្រទះឃើញរួចក៏ដេញតាមចាប់តែម្តង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា  Oun Sey  បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ផ្តាំផ្ងើរទៅបងប្អូនដែលទាំងអស់ឲ្យមានការប្រុងប្រយ័ត្នផង ព្រោះថាចោរឥឡូវនេះ ស្អីក៏វាហ៊ានដែរ ឲ្យបានលុយ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានឲ្យដឹងថា "សំណាងណាស់លោកអើយចោរចូលគាស់ផ្ទះទាំងយប់តែមិនបាត់បង់អ្វីទេ អរគុណណាស់អ្នកជិតខាង កុំបានអ្នកជិតខាងទេកុំអីអស់រលីងហើយ ម៉ូតូ2គ្រឿងអត់ចាក់សោកទាំងពី គាស់ម៉ោង2យប់"។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្តទៀតថា "កំុអីអស់ហើយចែ អ្នកផ្ទះយើងគេងអត់ដឹង កុំបានអ្នកផឹកស្រាមោ៉ង2ជាងគេឃើញគេដេញវ៉ៃ កុំអីបាត់អស់ហើយ"។ "បានអ្នកជិតខាងគេនៅផឹកលើដំបូផ្ទះឃើញមោ៉ង2យប់"។

ប្រភព៖ Oun Sey