សម័យនេះកម្មពារលឿនជាងកាំជ្រួចទៀត! មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំម្នាក់ បានសម្លា ប់លើនារីវ័យនៅមុខ KTV ហ្គោក្លឹប បានជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបើករថយន្តរត់គេចខ្លួន...
ស៊ីហៀង
-

ត្បូងឃ្មុំ៖ មន្ដ្រីនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំម្នាក់ បន្ទាប់ពីបានបា ញ់នារីម្នាក់ ដែលត្រូវជាសង្សាររួចហើយនោះ ក៏បានបើករថយន្តរត់គេចខ្លួន ស្រាប់តែបើករថយន្តជ្រុលទៅបុករថយន្តធុនធំមួយគ្រឿង ពីក្រោយពេញទំហឹងបណ្តាល ឲ្យរងរបួសធ្ងន់ធ្ងរផុ ង ល លាដ៏ក្បាល និងបែ កគ្រា ប់ភ្នែ កចេញក្រៅ ដែលហេតុការណ៍នៅមុខ KTV ហ្គោក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ស្នងការនរគបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានឲ្យដឹងថា ជនបង្កជាមន្រ្តីនគរបាលព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ និងនារីរងគ្រោះឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ។

លោកបានបន្តទៀតថា ជនសង្ស័យ និងនារីរងគ្រោះជាសង្សានឹងគ្នា ហើយនៅពេលកើតហេតុ នារីរងគ្រោះឈរ ជជែកគ្នាជាមួយជនសង្ស័យ ដោយជនសង្ស័យអង្គុយនៅក្នុងឡាន ប៉ុន្ដែពេលកំពុងជជែកគ្នានោះ មិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែជនបង្កដកកាំ ភ្លើ ងបា ញ់ទៅលើនារីរងគ្រោះតែម្ដង បណ្ដាលឲ្យដួលស្លា ប់ភ្លាមៗ។ លោកស្នងការបានបន្ដថា ក្រោយធ្វើសកម្មភាព ជនបង្កបានចុះពីលើរថយន្ដ ដើម្បីទាញស ពជនរងគ្រោះចេញពីក្រោម ហើយបើកគេចខ្លួនតែម្ដង។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេ ដោយរង់ចាំការស្រាវជ្រាវបន្ដទៀត៕