Ripប្អូនស្រី! ប្អូនស្រីអើយវាលឿនពេកហើយ ក្រុមគ្រួសារប្អូនបានអ្នកណាមើលថែ អូនជាបង្គោលក្នុងគ្រួសារ ម្ដាយនឹងយាយគាត់ចាស់ៗហើយ នៅប្អូនៗទៀតបានអ្នកណាមើលថែ...
-

បន្ទាប់ពីមានហេតុការណ៍ដ៏រន្ធត់បានកើតឡើងលើរូបប្អូនស្រី ហេង សុខហ៊ាប អាយុ២០ឆ្នាំ ដោយសារស្នាដៃរបស់លោក មូល ទិត្យឧត្តម នៅចំណុច  KTV ហ្គោក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ធ្វើឲ្យក្រុមគ្រួសាររបស់នាង ក៏ដូចជាសាច់ញាតិរបស់ ពិតជាមានអារម្មណ៍ខ្លោចចិត្តជាខ្លាំង បន្ទាប់ពីបានដឹងហេតុការណ៍នេះ។

ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ju February បានបង្ហោះសារថា "Ripប្អូនស្រី ប្អូនស្រីអើយវាលឿនពេលហើយទើបតែលើងមកភ្នំពេញអោយចែជូនទៅផ្លុំចញ្ចើមប៉ុន្មានខែមុនសោះ។

បើមានជាតិមុខកុំអោយដូចជាតិនឹងទៀតអីណា សុំទៅអោយបានសុខ ចុះសង្ខាមនុស្សវាមិនទៀងមែន អោអស់លោកមនុស្សប្រុសអើយសូមអ្នកកុំអាត្មានិយ័មពេកអ្នកតែងតែកុហកធ្វើបាបចិត្តនាង គេដល់ពេលនាងឆ្អែតចិត្តនាងដើរតាមផ្លូវអ្នកបែជានាក់បំផ្លាញ់ជីវិតនាងចោល។

តើអ្នកមានដឹងទេថាគ្រួសារនាងទៅជាយ៉ាងណាបើរាល់ថ្ងៃនឹងមានតែនាងទេជាបង្គោលក្នុងគ្រួសារ តើម្ដាយនឹងយាយចាស់ជោរារបស់នាង នឹងប្អូនតូចៗរបស់នាងមានអីជាទីពឹងទៀត"។

ប្រភព៖ Ju February