បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sreynak Rose Vs Bee បានបង្ហោះសារថា "️ជីវិតពិត របស់ស្រីណាក់Vs បងរិន
រៀបការរួចសល់លុយប្រហែល850$ បេីតាមចាំ មកដល់ភ្នំពេញម៉ានងៃម៉ែតេមកថាកូនគេយករូបថតមកអស់៣០០$ជាងទៀត( អំបិលប្រហុកហេីយស្រីណាក់អេីយ)។ការួចទ្រព្យដែលមានជាប់ខ្លួនគឺនិងម៉ូតូនឹងមួយគត់ គ្រាន់ដឹកអូនដេីរលេង។

នៅផ្ទះជួលតូចមួយជាមួយបងជាមួយប្អូនជាមួយមិត្តចែកលុយគ្នាចេញអ្នកណាខ្លះជាកូនអ្នកខេត្តហេីយមកនូវភ្នំពេញ?នឹងយល់អាម្មណ័មួយនេះ។ បេីថារៀបរ៉ាប់មិនអស់ទេតែគ្រាន់តែចង់ចែករំរែករឿងល្អៗៗខ្លះៗៗសំរាប់ជីវិត ទោះបីមិនទាន់ដេីរដល់ចំណុចដែរខ្ញុំស្រមៃតែវាអាចនៅចំណុចមួយដែរកូនអ្នកខេត្ត ហេីយក្នុងគ្រួសារមិនពេញលេញមួយអាចធ្វេីបាន ហេីយក៏បន្តក្តីស្រមៃទៅមុខទៀតដោយពេញចិត្ត។

ទំនេរនឹងចែកំលែកបទពិសោធន័ល្អៗៗអោយមិត្តៗៗទាំងអស់គ្នាណា។ មិនមែន ជាការងាយទេ ដែលចាប់ផ្តេីមពីបាទដៃទទេ អាចដេីរមកដល់ថ្ងៃនេះ ។ តែក៏អរគុណធានាគាដែរតែងតែអោយលុយខ្ញុំខ្ចីរហូតតាមតំលូវការ កម្មង់បានដូចគេជប់ ហាហា។

ចំណុចខ្លះៗៗ របស់ជីវិតស្រីណាក់ផ្ទាល់ បានមកពីបទពិសោធន៏ជីវិត នឹងការរៀនសូត្រ
1. ត្រូវចេះអភិវឌ្ឃន័ខ្លួនអែង ស្គាល់ខ្លួនអែងជានណា?
2.មានភាពស្មោះត្រង់គ្រប់ពេលវាលា
3.ខិតខំតស៊ូគ្រប់បញ្ហាដែរកេីតមាន
4. លុបពាក្យខ្ចិលចេញពីខ្លួនអោយអស់
5.ដាក់ផែនការច្បាស់លាស់សំរាប់ជីវិត
6. អនុវត្តន័អោយបានខ្ជាប់ខ្ជួន
7.មានទំនាក់ទំនងល្អជាមួយពិភពខាងក្រៅ
8.កុំសន្សំរឿងពីមុនមកគិត ត ដល់បច្ចុប្បន្ន
9. កសាងក្តីស្រលាញ់អោយច្រេីនៗៗៗតាមដែរអាចធ្វេីបាននឹងគ្រប់ពេល
10. រៀនបេីចិត្តអោយទូលាយនឹងរៀនទទួលយកចំណេះដឹងថ្មីៗៗរហូត
11. កុំចង់គំនុំ កុំចាំកំហុសកុំមេីលងាយកុំខឹងកុំរអ៊ូ

នៅមានចំណុធជាច្រេីនទៀត ។ ជោគជ័យគឺថិតលេីខ្លួនអែង។ ចូរចាំថាទោះយេីងមកពីគ្រួសារបែបណាកេីតមកជីវិតបែបណាកុំអង្ឃឹមអីត្រូវតាំងជំហរអោយរឹងមាុំជានិច្ច។ ស្រីណាក់កូនអ្នកខេត្តកំពង់ចាម ។ ស្រីណាក់ខូលិកសិនហាងបោះដុំខោអាវនារីនាំចូលពីបរទេស។





























ប្រភព៖ Sreynak Rose Vs Bee