ជីវិតរបស់មនុស្សម្នាក់កើតមកលើផែនដីដ៏ធំមួយនេះ គ្មានអ្នកណាម្នាក់ចង់កើតមកក្នុងគ្រួសារក្រីក្រ ឬ គ្រួសាក្រលំបាកនោះទេ ។ ព្រហ្មលិខិតបានកំណត់រួចមកហើយថា យើងត្រូវកើតនៅទីណា កន្លែងណា ហើយរសនៅក្នុងស្ថានភាពយ៉ាងណានោះ។ មានពេលខ្លះក៏ច្រណែន និងគេ ដែលកើតមកមានគ្រប់យ៉ាង លុយ ផ្ទះ រូបសម្រស់ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn បានបង្ហោះរូបភាពក្មេងប្រុសពិការជើងទាំងសងខាងម្នាក់ រស់នៅយ៉ាងលំបាកវេទនា ត្រូវដើររើសអេតចាយយកទៅលក់ ដើម្បីចិញ្ចឹមជីវិត។ រាល់ថ្ងៃនេះ ប្អូនប្រុស គាត់រស់នៅក្នុងនៅភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "ប្អូនប្រុសកំសត់ជេីងពិការទាំងសងខាង ដេីររេីសអេតចាយ ដោយសារតែជីវភាពគ្រួសារ គ្មានអ្វីទីពឹងមួយថ្ងៃៗប្អូនដេីរជាច្រើនគីឡូ សូមបងប្អូនសប្បុរសជនជួយគ្រួសារប្អូនផង។ នៅភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ចង់ចូលរួមតាមរយៈលេខ 0965056900 អគុណ។
ប្រភព៖ Nourn Sobourn