ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ហើយ កីឡាករបាល់ទះ ដែលមានរហ័សនាមថា ប្តូរចង្កេះលើអាកាស Super Neymar ល្បីរន្ទឺពេញស្រុកខ្មែរ គឺលោក រ៉េត សុវណ្ណនាថ បានចូលរោងការជាមួយកូនក្រមុំដ៏ស្រស់ស្អាត ធី ស្រីតូច នាថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២០ខាងមុខ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ អ្នកគាំទ្រ បាល់ទះស្រុកខ្មែរ ដែលបានបង្ហោះសារជូនពរអ្នកទាំងពីរស្រលាញ់គ្នារហូត និងមានសុភមង្គល និងឆាប់មានកូនប្រើ។
.jpg?1594466294)
ក្នុងនោះដែរ បណ្ដាអ្នកគាំទ្រដែលស្នេហាវិស័យកីឡាបាល់ទះជាច្រើន បានបង្ហាញអារម្មណ៍សប្បាយរីករាយ នឹងគូស្វាមីភរិយាថ្មី ហើយជូនពរអ្នកទាំងពីរទទួលបានសុភមង្គល និងរកទទួលទានមានបានជាហូរហែ លើបណ្ដាញសង្គមហ្វេសប៊ុក។ មិនតែប៉ុណ្នោះ កីឡាករបាល់ទះល្បីលំដាប់ស្រុកខ្មែរ សុវណ្ណនាថ ភរិយារបស់គេបានជាប់ជាស្រីស្អាតប្រចាំស្រុកពាមជរ ខេត្តតាព្រៃវែងទៀតផង។ពិធីមង្គលការដៃគូសឺវីសឥតស្រមោលម៉ាប់ឆ្វេង នឹងធ្វើឡើងនៅគេហដ្ឋានខាងស្រីនៅភូមិពងទឹក ឃុំក្រាំងយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។
.jpg?1594466300)
មានចចាមអារ៉ាមថា ក្រោយពីរៀបការរួច សុវណ្ណនាថ អាចនឹងឈប់លេងបាល់ទះរហូត ប៉ុន្តែយ៉ាងណាចំពោះដំណឹងនេះ ត្រូវបានសមីខ្លួនច្រានចោល ដោយអះអាងគេនឹងប្រឡូកដូចដើមវិញ៕
.jpg?1594466309)
.jpg?1594466309)
.jpg?1594466310)
.jpg?1594466310)
.jpg?1594466309)
.jpg?1594466310)