ភ្នំពេញ៖ លោក លី សុខ លេង ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនលោក គង់ ខេមរា ចៅក្រមសាលាដំបូងខេត្តកោះកុង ដាក់ពន្ធនាគារព្រៃស(PJ)ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.មនុស្សឃាតដោយអចេតនា ពាក់ពន្ធករណីបើករថយន្តដេញបំបុកស្រីម្នាក់ដែលជាប់សថ្ស័យជាចោរឆក់កាបូប នៅរសៀលថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២០ ។

គួរបញ្ជាក់ផងដែរថា ករណីនេះកាលពីថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២០នេះ មានករណីចោរឆក់កាបូបលុយ លោក ចៅក្រមខេត្តកោះកុង ដោយនៅក្នុងកាបូបនោះមានទឹកប្រាក់រហូតដល់ទៅ ជិត១ម៉ឺនដុល្លារ ធ្វើឲ្យលោក ចៅក្រម គង់ ខេមរា ជិះឡានតាមម៉ូតូ ហើយក៏បុកម៉ូតូ បណ្តាលឲ្យដួល អោយចោរឆក់ស្លា ប់នៅនឹងកន្លែងកើតហេតុតែម្តង។

នៅមុនពេលកើតហេតុ លោក បានឈរនៅជិតឡានរបស់លោក ហើយក៏មានម៉ូតូ មួយគ្រឿងរបស់ជនសង្ស័យ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HQ-២៥៤៦ បានធ្វើសកម្មភាពឆក់កាបូបតែម្តង។
បន្ទាប់ពីឆក់កាបូបហើយនោះ លោកចៅក្រម ក៏បានបើក មួយគ្រឿងរបស់ជនសង្ស័យ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HQ-២៥៤៦ ដេញតាមចោរ ដើម្បីតាមយកកាបូបមកវិញ៕







