ភ្នំពេញ៖ ប្រិយមិត្តភាគច្រើនប្រាកដជានៅចាំអតីតបេក្ខនារីដ៏លេចធ្លោ រ៉ន ចាន់ឌីន តាមរយៈកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia ព្រោះតែនាងមានទឹកដមសំឡេងពីរោះក្រអួនក្រអៅ ពូកែថ្នមក្រលួចរណ្ដំ បំពេអារម្មណ៍ទស្សនិកជនឱ្យទោរទន់ទៅតាមអត្ថន័យបទចម្រៀង ជាពិសេសពេលនាងលើកយកបទមរតកដើមមកបកស្រាយម្ដងៗ ។
.jpg?1594485309)
បច្ចុប្បន្ននេះ កុមារី រ៉ន ចាន់ឌីន ក៏ហាក់បីដូចជាមមាញឹកការងារច្រៀងតាមកញ្ចក់ទូរទស្សន៍ផងដែរ នេះបើយោងតាមគណនីហ្វេសប៊ុកផេករបស់ប្អូនស្រីផ្ទាល់ ។ កុមារី រ៉ន ចាន់ឌីន បានធំធាត់ពេញរូបពេញរាងស្ទើរមិនគួរជឿ ដែលពីមុនកូនក្រុមរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា រូបនេះ មានសម្បុរខ្មៅស្រអែមស្រស់ ប៉ុន្ដែបច្ចុប្បន្ន ចាន់ឌីន មានសាច់ឈាមភ្លឺថ្លា សម៉ដ្ឋរលោង ឯមុខមាត់វិញ ក៏ប្រែទៅជាកាន់តែស្រស់ស្អាតមើលសឹងមិនស្គាល់ ។
.jpg?1594485314)
អ្វីដែលប្លែកនោះ ឯកមកមើលរូបថតប្អូនស្រីដែលបានបង្ហោះក្នុងផេកប្អូនផ្ទាល់ ហាក់បីដូចជាខុសគ្នាដាច់ កាលពីចូលប្រលង The Voice Kids Cambodia ដែលកន្លងទៅបីឆ្នាំមកហើយ។ រ៉ន ចាន់ឌីន ដែរ ដែលមានមហាជនស្គាល់ច្រើន តាមរយៈការលេចមុខតាមកញ្ចក់ទូរទស្សន៍នានា និងហ្វេសប៊ុកផេក ហើយប្អូនស្រី បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ដោយសារថា ពេលនេះ នាងបានប្រែក្លាយពីក្មេងស្រី ដែលធ្លាប់តែតែងខ្លួនត្រឹមបែប សុភាពរម្យទម សាមញ្ញធម្មតា តែពេលនេះ បានប្រែមកជាក្មេងស្រីធំពេញរូបពេញរាង លេងខ្លួនប្លែកៗជាងមុន មើលសឹងមិនចង់ស្គាល់៕
.jpg?1594485325)
.jpg?1594485325)
.jpg?1594485325)
.jpg?1594485326)
.jpg?1594485326)
.jpg?1594485325)
.jpg?1594485325)
.jpg?1594485325)
.jpg?1594485326)
.jpg?1594485326)