សំណាងហើយ ប៉ះចំមនុស្សចិត្តធម៏! ក្មេងស្ទាវ២នាក់​ បើកម៉ូតូបុករថយន្ត លោកឧកញ៉ា ប៊ុន រតនា ខូចផ្នែកខាងមុខ តែលោកមិនទាមទារសំណងទេ ដោយគ្រាន់តែឲ្យប្អូនធ្វើរឿងមួយប៉ុណ្ណោះ...មានវិដេអូ
ស៊ីហៀង
-

ក្រុមគ្រួសារលោកឧកញ៉ា ប៊ុន រតនា ហៅ សេម បានជួបគ្រោះថ្នាក់ចរា​ចរណ៍ ពេលត្រឡប់មកពីស្រុកគីរីវង់ ខេត្តតាកែវ លុះធ្វើដំណើរជិតផ្សារអង្គតាមសោម ក៏មានយុវជនពីរនាក់ អាយុ ១៨ -១៩ឆ្នាំ បានជិះម៉ូតូវ៉ារថយន្ត Lexus330 ហើយវាក់អើ ឆ្លងគន្លងផ្លូវម្ខាងទៀត ហើយក៏ជ្រុលទៅបុករថយន្តទំនើបរបស់លោក បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានឲ្យដឹងថា " ល្ងាចមិញម៉ោងប្រហែល6ល្ងាច ខ្ញុំនិងគ្រួសារបានជិះរថយន្ត2គ្រឿងត្រលប់មកពីស្រុកគីរីវង់ ខេត្តតាកែវ លុះធ្វើដំណើរដល់ជិតផ្សារអង្គតាសោម រថយន្តរបស់ខ្ញុំបើកបរដោយបងស្រីខ្ញុំបានប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង បើកបញ្ចាស់គ្នា បើកបរដោយយុវជនពីរនាក់វ័យ 18-19ឆ្នាំ។ 

ដើមហេតុគឺភាគីម៉ូតូបើកបញ្ចាស់គ្នាជាមួយរថយន្តរបស់ខ្ញុំ ពេលមកដល់កន្លែងកើតហេតុ ម៉ូតូនោះក៏បានបន្ថែមល្បើនវ៉ារថយន្ត Lexus330 ហើយវាក់អើ គេចឆ្លងចូលគង្លងផ្លូវម្ខាងសំដៅមកមកប៉ះរថយន្តខ្ញុំ បងស្រីខ្ញុំជាអ្នកបើកឃើញដូចនេះគាត់ខំគេចរហូតធ្លាក់គែមផ្លូវប៉ុន្តែគេចមិនផុត ក៏ត្រូវបានម៉ូតូបុកចំពីមុខខាងស្តាំ ធ្វើអោយខូចខាតរថយន្តផ្នែកខាងមុខ រឺឯម៉ូតូខូចខាតវៀចកង់ខាងមុខ ចំណែកឯអ្នកបើកម៉ូតូរបួសបន្តិចបន្តួច។ 

តាមការវាស់វែងរបស់សមត្ថកិច្ចចរាចរណ៍ភាគីខាងម៉ូតូជាអ្នកខុស ព្រោះគាត់វ៉ាជែងមិនបានប្រុសប្រយ័ត្នហើយបើកចូលផ្លូវម្ខាងទៀត។ ចំពោះការខូចខាតភាគីខាងខ្ញុំមិនទាមទារសំណងទេ ហើយប្អូនទាំងពីរបានដឹងកំហុស សូមទោស និងសន្យាថាបើកបរលើកក្រោយប្រុងប្រយ័ត្ន មិនធ្វេសប្រហែស ឡើយ ជាការដាស់តឿនប្អូនទាំងពីរក៏បានផ្តាំផ្ញើរទៅយុវជន យុវនារី ដ៏ទៃទៀត សូមកុំបើកបរលឿនៗតាមគ្នា សូមគោរពច្បាប់ចរាចណ៍ ជៀសវាងគ្រោះថ្នាក់ហើយបានស្តាយក្រោយ។ នេះសំណាងហើយប្អូនប៉ះឡានខ្ញុំ បើមិនមែនឡានខ្ញុំមិនដឹងយ៉ាងមិចទេ...។ សូមអរគុណបងៗសមត្ថកិច្ចដែលចុះមកជួយសប្របសម្រួលភ្លាមៗ។ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបងប្អូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

មានវិដេអូ៖