គួរគិតឲ្យច្បាស់ មុនសម្រេចចិត្តថានិងទៅបោះតង់ក្នុងព្រៃ ព្រោះអីផ្សងនិងគ្រោះថ្នាក់ណាស់ ត្រូវជួបរឿងភ័យខ្លាចជាច្រើន...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ពិតណាស់នៅក្នុងពេលបច្ចុប្បន្ននេះ ឃើញថាការបោះតង់ជាក្រុមនិងគូស្នេហ៍នៅតាមតំបន់ទេសចរណ៍ផ្សេងៗកំពុងតែមានការពេញនិយម ខ្លាំងណាស់ ហើយចំពោះការបោះតង់នេះក៏មានការប្រឈមនិងគ្រោះថ្នាក់ខ្លាំងដែរ ព្រោះអីត្រូវជួបសត្វដែលមានគ្រោះថ្នាក់និងរឿងរ៉ាវជាច្រើនដែលនិកស្មានមិនដល់។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកចេញពីគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា​ DanCherng Adventure/ដានជើង បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ លឺគេថាពស់ខ្លាចផ្លែក្រូចសើច?ពស់នេះមានឈ្មោះថាពស់ចចក (Cardamom wolf snake) ត្រូវបានជួបប្រទះនៅភ្នំឪរ៉ាល់ តំណាក់ទី២ ថតដោយ Sren Lee.Cardamom wolf snake ជាប្រភេទពស់កម្រ ។ 

ពិសវាដូចជាពស់ខ្សែគោ ពស់តុកកែជាដើម មិនអាចបង្ករគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ គ្រាន់តែឈាមហូររឹមៗត្រង់កន្លែងធ្មេញវាខាំតិចតួចបុណ្ណោះ ។ ពស់ប្រភេទនេះត្រូវបានគេជួបប្រទះឃើញដំបូងនៅភ្នំសំកុសកាលពីឆ្នាំ 2013។ក្នុងករណីដែលអ្នកជួបប្រទះពស់ សូមកុំតែទៅបំពានលើវាទៅ មិនថាពស់មានពិស រឺអត់ពិសក៏ដោយ បើឃើញហើយយើងកុំស្លន់ស្លោរ ហើយដើរមួយៗគេចវាទៅ វាក៏នឹងគេចយើងដែរ!ការដើរព្រៃរឺឡើងភ្នំបោះតង់សូមប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសកន្លែងដែលមានស្លឹកឈើងាប់ធ្លាក់ច្រើន វល្លិ៍ ។ល។ព្រោះវាងាយនឹងបន្លំខ្លួនទៅតាមមជ្ឈដ្ឋានដែលវាកំពុងតែរស់នៅ! ៕