ញាក់សាច់! បើកបង្ហាញទិដ្ឋភាព នៅក្នុងភូមិគ្រឹះ អ្នកលក់ឡេដ៏ល្បីឈ្មោះ អ្នកនាង សៀវ ម៊ី ធំខ្លាំងណាស់ ដេគ័រសុទ្ធតែឈើប្រណីតៗថែមទៀតផង
-

អ្នកនាង Siv Mey ដែលជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះ និងមានសម្រស់ស្អាត ដែលជារើយៗគេសង្កេតឃើញអ្នកនាង តាមរយៈសកម្មភាពមនុស្សធម៏ និងធ្វើបុណ្យជាច្រើន ហើយមហាជនតែងតែស្ងប់ស្ងែង គោរពស្រលាញ់អ្នកនាង ជាខ្លាំង ព្រោះតែអំពើ ចិត្តសប្បុរសរបស់អ្នកនាង។ 

អ្វីដែលកាន់តែធ្វើឲ្យមហាជន ស្ងប់ស្ងែងយ៉ាងខ្លាំង ពេលបានឃើញទិដ្ឋភាពនៅក្នុងផ្ទះ វីឡាស្កឹមស្កៃ របស់តារាហ្វេសប៊ុក គឺ អ្នកនាង Siv Mey Onlineដែលត្រូវគេស្គាល់ថា គឺម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផល EiEi។

គ្រាន់តែបានឃើញទិដ្ឋភាពក្នុងផ្ទះរបស់ អ្នកលក់អនឡាញដ៏ល្បីឈ្មោះរូបនេះហើយនោះ ធ្វើឲ្យមហាជន មានការស្ងប់ស្ងែងជាខ្លាំង មិនដឹងថា ជាតិមុនគេធ្វើបុណ្យអ្វី បានជាជាតិនេះ គឺមានសំបូរហូរហារ បែបនេះ? 

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង ស៊ីវម៉ី បានបង្ហោះសារថា "Good morning all nop  ផ្ទះលំហែរបស់នាងខ្ញុំនៅទៅរួមខេត្តកំពង់ចាមណាចា៎មើលលេងៗទៅណាបងប្អូនថតមិនទាន់អស់ទេថតបានក្រោមនិងជាន់ទីមួយទេហត់ពេកឡើងថតអត់ដល់លើទេ សូមបញ្ចាក់ថាមិនមែនថតបង្អួតអ្នកណាទេណាបងប្អូនទេណា តែនាងខ្ញុំចង់ប្រាប់បងប្អូនថា ទី1 នាងខ្ញុំស្រលាញ់គ្រឿងឈើ ទី2 គិតថាផ្ទះគ្រឿងឈើមានហើយ ទី3 ធ្វើមួយទៀតនៅខែ9នេះនាងគិតថាអត់ដាក់គ្រឿងឈើទេ ពីព្រោះផ្ទះដែរដាក់ឈើធំៗមាន3កន្លែងហើយទាំងផ្ទះកំពង់រស់នៅសព្វថ្លៃផងដែរ នាងខ្ញុំធ្វើរបៀបបរទេសមួយតើបងប្អូនគិតយ៉ាងម៉េចដែរបងប្អូនជាទីស្រលាញ់ ជួយអោយយល់បល់នាងខ្ញុំម្នាក់1មាត់ផងណាគិតអត់ទាន់ចេញ Thanks u all nop love u "។