ភ្នំពេញ- ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានស្នើទៅអភិបាលរាជធានី-ខេត្តទាំង២៥ ជាពិសេខខេត្តជាប់ព្រំដែនវៀតណាម ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការចាំបាច់មួយចំនួន ដើម្បីបង្ការការឆ្លង និងរីករាលដាលជំងឺកូវីដ១៩ពីប្រទេសវៀតណាម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើប្រជាពលរដ្ឋកុំឱ្យធ្វើដំណើរទៅប្រទេសវៀតណាម បើមិនមានការចាំបាច់ទេនោះ។

ក្នុងលិខិតជម្រាបជូនទៅអភិបាលរាជធានី ខេត្តនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានធ្វើការកត់សម្គាល់ថា នៅពេលថ្មីៗនេះ ប្រទេសវៀតណាម កំពុងកើតមានជំងឺកូវីដ១៩ នៅក្នុងសហគមន៍ដោយផ្តើមចេញពីក្រុងដាណាង និងបានរាលដាលដល់ភាគកណ្ដាលនៃប្រទេសវៀតណាម ទីក្រុងហូជីមិញ

និងទីក្រុងហាណូយ។ ជាមួយគ្នានោះស្ថានភាពនៃការចម្លងនៅលើពិភពលោក និងក្នុងតំបន់ក៏ មិនទាន់មានការធូរស្បើយ ដោយសារនៅតែមានកំណើននៃការចម្លងវីរុសកូវីដ-១៩ និងការស្លា ប់ដោយសារជំងឺនេះនៅឡើយ។


