(ព័ត៌មានបឋម) នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះ លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរចា ប់ ខ្លួន នៅប្រហែលជាម៉ោង ៩:៣០ នាទីមុននេះ ។ លោក រ៉ុង ឈុន ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយលោកត្រូវបានចា ប់ ខ្លួន ក្រោយពីលោកទើបតែនិយាយអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម នៅក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី នៅរាត្រីនៅថ្ងៃទី ៣១ ខែកក្កដានេះ ។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក រ៉ុង ឈុន ពិតជាត្រូវបានចា ប់ ខ្លួនមែន ទាក់ទងនឹងការបំភ្លៃការពិតលើបញ្ហាព្រំដែន ដែលជាប ទ ល្មើ សជាក់ស្តែង គឺប ទល្មើ សញុះញង់បង្កឲ្យមានភាព វិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

លោក គុជ គឹមឡុង បានបញ្ជាក់ថា បច្ចុប្បន្ន លោក រ៉ុង ឈុន ត្រូវបានឃា ត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងជូនព័ត៌មានលំអិតនាពេលក្រោយ៕
