ភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០៥នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីនាំចូល។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នករកឃើញឆ្លងជំងឺកូវីដ១៩ថ្មីនេះ មានម្នាក់ជាបុរសជនជាតិឥណ្ឌូនេស៊ី និង៤នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសប៉ាគីស្ថាន។

អ្នកទាំង៥នាក់នោះរួមមាន៖
១- បុរសជនជាតិឥណ្ឌូនេស៊ីអាយុ ១៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ ទទួលបានលទ្ធ ផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជានាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដែលមានអ្នកដំណើរសរុបចំនួន១២១នាក់ ក្នុងនោះមាន ជនជាតិខ្មែរ៨១នាក់ (ស្ត្រី១៣នាក់) ជនជាតិម៉ាឡេស៊ី ១៤នាក់ (ស្ត្រី ០១នាក់) ស្ត្រីជនជាតិវៀតណាម ០១នាក់ បុរសជនជាតិចិន០២នាក់ ជនជាតិអូស្ត្រាលី ០៤នាក់ (ស្ត្រី០២នាក់) និងជនជាតិឥណ្ឌូណេស៊ី ១៩នាក់ (ស្រី០១នាក់) ដែលពួកគាត់ទាំង ១៩នាក់នេះជា អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីបន្តជើងហោះហើរ នៅប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា។
រីឯអ្នកដំណើរចំនួន ១២០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យពោធិ៍ចិនតុងមានចំនួន៨១នាក់ និង៣៩នាក់ទៀត នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
២- បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយព្រៃ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៣- បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៤- បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង
៥- បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំឡាមិញ ស្រកបរកែវ ខេត្តរតនគិរី។

បើយោងតាមគណនីហ្វេសប៊ុក របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហាញថា "ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ៥នាក់ ទៀត។ រហូតដល់ម៉ោង ០៨និង០០ ព្រឹក ថ្ងៃទី ១ សីហា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ៥នាក់ (ករណីនាំចូលទាំងអស់ ខ្មែរ ៤នាក់ និង ឥណ្ឌូនេស៊ី ១នាក់) ដូច្នេះចំនួនសរុប ២៣៩នាក់ ចំនួនសំរាកនៅពេទ្យកេីន ៧៥នាក់ ចំនួនជាសះស្បេីយសរុបចំនួន ១៦៤នាក់ និង ស្លា ប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន 64597 ស្មេីនឹង 3891 ក្នុង១លាន នាក់ ពត៌មានបន្ថែមសូមទាក់ទងលេខ 115។ http://covid19-map.cdcmoh.gov.kh៕

