សមត្ថកិច្ចចាប់ឃាត់ខ្លួន អ្នកកត់កន្ទុយលេខចំនួនពីរនាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់តាមនីតិវិធី
-

ភ្នំពេញ៖ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង​បើក​កន្លែង​លេង​ល្បែង​ស៊ីសង​ខុសច្បាប់ (កត់ភ្នាល់ឆ្នោតវៀតណាម) ០១ កន្លែងនៅចំណុចផ្ទះលេខ ៣៧៧ ផ្លូវ បេតុង ភូមិ ដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃ ៣១ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៥ម៉ោង៣០នាទី។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ មានជនសង្ស័យឈ្មោះ ក្រេង គឹមអៀង ភេទ ស្រី អាយុ ៦៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៣៧៧ ផ្លូវបេតុង ភូមិ ដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ កត់ឆ្នោត និងជនសង្ស័យឈ្មោះ ហោ ស៊ីទៀង ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៣៧៧ ផ្លូវបេតុង ភូមិ ដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ កត់ឆ្នោត។

​វត្ថុតាង​ចាប់យកមួយចំនួនដូចជា​៖ ក្រដាសមានសរសេរលេខឆ្នោតវៀតណាមមួយចំនួន, ក្រដាសសម្រាប់កត់ឆ្នោតមួយចំនួន, ម៉ាស៊ីនគិតលេខចំនួន ០១គ្រឿង, ប៊ិចពណ៌ខៀវចំនួន ០៣ ដើម, ទូរស័ព្ទដៃចាស់ចំនួន ០៣ ដើម និងលុយខ្មែរចំនួន ១២ម៉ឺនរៀល (ដប់ពីរម៉ឺនរៀល) ។

បច្ចុប្បន្ន​ជនសង្ស័យខាងលើ ​រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕