តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប ប៉ាយារិទ្ធ ដែលជាតារាចម្រៀងដ៏ស្រស់សង្ហារ និងមានទឹកដមសំលេងដ៏ក្រអួនក្រអៅ បានបង្ហោះសារថា "ធ្លាប់គិតអត់ហេតុអ្វីគេមាន យើងក្រ ? ធ្លាប់គិតអត់ហេតុអ្វីបានជាគេប្រឹងទាល់តែក្លាយជាអ្នកមាន? ធ្លាប់គិតអត់ថា មុននិងគេក្លាយជាអ្នកមាន គេបានដេកស្រួល ហូបស្រួលឬអត់? ហើយហេតុអ្វី ឃើញគេមាន មិនសប្បាយចិត្ត ? ស្អប់គេ មិនចូលចិត្តគេ ច្រណែនគេ ហេតុអី? ហើយបើថាមិនច្រណែនទេ ហេតុអីពេបជ្រាយគេ?

- ធ្លាប់គិតអត់ថា បើចាំអង្គុយតែមើលឃើញគេមានហើយច្រណែនគេ ជិនឆ្អន់គេ ពេបជ្រាយគេ វាអាចធ្វើអោយអ្នកក្លាយជាអ្នកមានដូចគេឬលើសគេឬអត់? តើបានបញ្ចេញសកម្មភាពអោយសកម្មដូចគេដើម្បីអោយជីវិតកាន់តែប្រសើរទេ?។ ធ្លាប់គិតអត់ថាទ្រព្យរបស់គេបានមកពីណា ? សុខៗវាក៍ធ្លាក់ពីលើមេឃ? ឬ គេប្រឹងរក ?

- ធ្លាប់គិតអត់ ថាកាលដែលសើចសម្អកអោយអ្នកមាន វាជួយអោយអ្នកមានដូចគេឬអត់? ចុះបើអ្នកយកពេលប្រឹងសើចចម្អកអោយគេទៅប្រឹងប្រែងដើម្បីខ្លួនឯង វាមិនប្រសើរជាងឬយ៉ាងណា ? ពាក្យចម្អកមិនរសើបដល់បេះដូងអ្នកដែលគេជោគជ័យក្នុងជីវិតហើយរឹងមាំនោះទេ ត្បិតអ្នកដែលចម្អកអោយគេនោះហាក់ដូចជាកំពុងចម្អកនៅមុខកញ្ចក់ តែបែជាមិនមើលមនុស្សក្នុងកញ្ចក់ថាជាខ្លួនឬជាគេ ដែលគួរប្រើពាក្យចម្អកដាក់ !

អ្នកមាន មានលុយទិញមាសពេជ្រ ឡានទំនើបជិះ ផ្ទះធំស្កឹមស្កៃ មិនមែនជារឿងចម្លែកទេ គួរឆ្ងល់ថាហេតុអ្វីគេអាចមានសមត្ថភាព ? តែបើយើងឃើញគេហើយ ខំប្រឹងប្រែងដើម្បីខ្លួនឯង អោយស្មើរនិងប្រឹងសើចចម្អកអោយគេ ទោះជាផលបានមកទិញបានត្រឹមកង់មួយក៍នោះហើយជាគុណតម្លៃរបស់អ្នក ដែលបានវាមកពីការប្រឹងប្រែង ហើយពេលនោះហើយដែលអ្នកនិងប្រឹងឆ្ពោះទៅមុខ អោយបាននៅអ្វីដែលអ្នកចង់បានកាន់តែធំទៅៗ ក៍គ្មានពាក្យថាចុងក្រោយដូចគ្នា ។ តែបើអ្នកនិយាយថាទេ មិនត្រូវការទេទោះមានប៉ុណ្ណាក៍ដោយ នោះគឺជាការកុហកខ្លួនឯង « ធ្លាប់គិតអត់? »។















ប្រភព៖ Bayyareth Nop