ឯកឧត្តម ពេជ្រ ស្រស់ បង្ហើបពីជីវិតពិតរបស់លោក មុនក្លាយខ្លួនជាប្រធានគណបក្សយុវជនកម្ពុជា ក៏ធ្លាប់ធ្វើការងារមួយដូចលោកពែកមីដែរ...
ស៊ីហៀង
-

ប្រធានគណបក្សយុវជនកម្ពុជា ឯកឧត្តម ពេជ្រ ស្រស់ ដែលតែងតែស្រែករឿងអយុត្តិធម៏ របស់ប្រជាពលរដ្ឋ​ កាលពីពេលកន្លងមក ជាហេតុធ្វើឲ្យមហាជន ពិតជាមានការគាំទ្រ និងស្រលាញ់លើរូបលោកជាខ្លាំង ព្រោះតែពេលប្រជាពលរដ្ឋ មានការលំបាក គឺរូបលោក បានចូលរួមបញ្ចេញមតិ នៅក្នុងដោះស្រាយ ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ រូបលោក បានបង្ហោះសារមួយសន្លឹក ដែលធ្វើឲ្យមហាជន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានដឹងថា រូបលោកក៏ធ្លាប់មានជីវិតកំសត់ ដូចជាលោកពែកមី តារាកំប្លែងយើងដូចគ្នា ដោយសារ តែលោក បានបង្ហាញពីជីវិតពិត រូបលោកក៏ធ្លាប់ធ្វើជាកម្មករសំណង់ដូចនាយពាក់មីដែរ។

នៅក្នុងសារមួយឃ្លាដែរ រូបលោកបានបង្ហោះសារលើបណ្តាញសង្គមនៅពេលនេះ បានរៀបបរាប់ថា "ជីវិតគេខុសពីជីវិតឯង ជីវិតអ្នកកំប្លែង គេសប្បាយរហូត និយាយរួមជីវិតគាត់នឹង ជីវីតរបស់ខ្ញុំគឺកើតចេញពីកម្មករសំណង់ដូច តែគ្នាទេ "។ នៅក្នុងជីវិតដ៏លំបានវេទនានេះ បានធ្វើឲ្យលោកពិតជាបានធ្វើខំប្រឹងប្រែងព្យាយាម រហូតដល់លោកក្លាយជាប្រធានគណបក្សយុវជនកម្ពុជាដូចសព្វថ្ងៃនេះ៕