អ្នកនាង ទ្រី ដាណា រៀបរាប់ទាំងអួលដើមក ស្ទើរស្រក់ទឹកភ្នែក ពេលបានឃើញបងប្រុសម្នាក់ ត្រូវរលាកខ្លួន ដោយសារផ្ទុះហ្គាស ហើយក៏បានជូនថវិការខ្លះដល់គាត់ ដើម្បី...
ស៊ីហៀង
-

ម្ចាស់ហាងស្រស់ស្អាតនិងមានចិត្តល្អ អ្នកនាងទ្រី ដាណា ដែលពុកម៉ែបងប្អូនបានស្គាល់ អ្នកនាង​យ៉ាងច្រើនកុះករ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ។ អ្នកនាង ត្រូវបានមហាជន គោរព សរសើរ ពីទឹកចិត្តដ៏ល្អរបស់អ្នកនាង ជាខ្លាំង ពេលបានឃើញទង្វើរដ៏របស់អ្នកនាង ម្តងៗ ធ្វើឲ្យពួកគាត់ពិតជាមានការរំភើបចិត្តឥតឧបមា ។

ដោយឡែកនៅមុននេះបន្តិច អ្នកនាងបានឃើញបងប្រុសម្នាក់ ដែលគាត់កំពុងតែជួបនូវការលំបាក ហើយមានស្នាមរលាកពេញខ្លួន ព្រោះតែបញ្ហាផ្ទុះហ្គាស ទើបធ្វើឲ្យអ្នកជួបនូវបញ្ហាជាច្រើន អ្វីដែលកាន់តែលំបាកនៅពេលនេះ គឺគាត់គ្មានស្បៀងសម្រាប់បរិភោគនោះទេ ដោយសារតែគាត់គឺជាជំហរនៃគ្រួសារ និងត្រូវចិញ្ចឹមកូន៣នាក់ ព្រមទាំងម្តាយចាស់ជរាម្នាក់ទៀត តែពេលនេះ គ្មានមិនអាចធ្វើអ្វីបានសោះ ពេលមានបញ្ហាបែបនេះ។

អ្នកនាង ទ្រី ដាណា រៀបរាប់ទាំងខ្លោចចិត្តថា "គាត់ខំរត់កង់ឌុប ធ្វើកម្មករផង ចិញ្ចឹមកូន៣នាក់ និងម្ដាយទៀត ប្រាប់ថាមួយថ្ងៃបានប្រហែល ១០០០០រៀលអីហ្នឹង ល្មមតែអង្ករច្រកឆ្នាំង តែចៃដន្យអី ផ្ទុះហ្គាសត្រូវ ប្រហែលមួយខែមុន ឥឡូវធ្វើអីមិនកើត។

ប្រពន្ធលឺថារត់ចោល ៣ឆ្នាំហើយ រាល់ថ្ងៃ ពឹងតែលើអង្ករ អ្នកជិតខាងឱ្យ ៤ ៥កំប៉ុង គ្រាន់ដាំឱ្យកូនហូប ហើយគាត់ក៏មិនដឹងថ្ងៃណាដូចដើមវិញ ពិតជាអាណិតណាស់  គាត់នៅឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ខ្ញុំមានតែការចែករំលែកខ្លះៗជូនគាត់ ល្មមគ្រប់គ្រាន់ហូប និងប្រើប្រាស់មួយរយៈ ហើយថវិកាមួយលានរៀល ទុកគ្រាន់ដោះស្រាយជីវភាពក្នុងពេលគាត់ឈឺនេះ។ ខ្ញុំមិនអាចទៅគ្រប់ទីកន្លែងបានក្នុងពេលតែមួយ តែខ្ញុំនឹងខិតខំជួយ តាមក្រុមការងារខ្ញុំ ឱ្យតែដឹងថាជួបការលំបាកពិតប្រាកដ"។