កណ្តាល ៖ នៅកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីចោរលួចគាស់ផ្ទះអ្នកលក់ឡេស្រីល្បីឈ្មោះម្នាក់ គឺអ្នកនាង សេង ស្រីរ័ត្ន ដែលមហាជនហៅថា Love Riya ទីតាំងកើតហេតុណ៍នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

យ៉ាងណាមិញនៅកាលពីវេលាម៉ោង១០.០០នាទី ជនរងគ្រោះនិងក្រុមគ្រួសារព្រមទាំងបុគ្គលិកលក់ឡេទាំងអស់បានចាកចេញពីផ្ទះទៅលេងខេត្តកំពតដោយបានបិទបារ៉ែតភ្លេីង បិទទ្វារបង្អួចផ្ទះជាន់ក្រោមទាំងអស់ ចំណែកជាន់ទី១វិញបានបិទទ្វារតែភ្លេចចាក់សោរ រួចហេីយ បានធ្វេីដំណេីរចេញពីផ្ទះទាំង អស់គ្នាទៅ។

លុះដល់ថ្ងៃទី២ ខែឆ្នាំដដែលវេលាម៉ោង១១ថ្ងៃត្រង់ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញទេីបដឹងថាមានចោរឡេីងចូលលួចទូរដែកតូច គ្មានដាក់លុយអស់១ចំណែកឯទូរដែកធំត្រូវបានចោរលេីកមកដាក់នៅសំយ៉ាប ខាងមុខ ក្រៅពីនេះពុំមានបាត់បង់ អ្វីទៀតឡេីយ ទេីបរាយការណ៍ជូនសមត្ថកិច្ចដេីម្បីចុះពិនិត្យកន្លែងកេីតហេតុ និងជួយស្រាជ្រាវរកមុខសញ្ញាយកផ្តន្ទាទោសតាមច្បាប់៕








