ការតស៊ូ ព្យាយាម ពិតជាធ្វើឲ្យប្អូនប្រុស វណ្ណា មានជីវភាពល្អប្រសើរជាមុន ជាមួយនិងផលិតផល NNP ប្រេនរបស់អ្នកនាង ទ្រី ដាណា...មានវិដេអូ
-

ជឿជាក់បងប្អូនជាច្រើនប្រាកដជាបានស្គាល់អ្នកនាង ទ្រី ដាណា ដែលតែងតែជួយដល់ជនទីទាល់ក្រលំបាក​ និងជនជួបការលំបាកនានា នៅតាមទីក្រុង ឬ តាមតំបន់ ដែលកំពុងតែជួបបញ្ហា គឺអ្នកនាង មិនដែលនៅស្ងៀមនោះទេ គឺអ្នកនាងតែងតែជួយជានិច្ចទៅតាមអ្វីដែលអ្នកនាង ជួយបាន។

ដោយឡែកកាលពីពេលថ្មីៗនេះ អ្នកនាង ក៏បានឃើញពីការតស៊ូរបស់ប្អូនប្រុសម្នាក់ ពិការដៃទាំងសងខាង តែខិតខំប្រឹងប្រែងលក់ផលិតផលដោយមិនលើកដៃសុំទានអ្នកណាឡើយ ហើយត្រូវចិញ្ចឹមជីតា ដែលមានអាយុជាង៨០ឆ្នាំមកហើយ ធ្វើឲ្យមហាជនពិតជាអាណិតប្អូនប្រុសខ្លាំងណាស់។

ប្អូនប្រុសពិការដែលបានយកផលិតផលម៉ាក NNP ធ្វើឲ្យជីវភាពរបស់ប្អូនប្រុសបានល្អប្រសើរជាងមុន ហើយក៏មានការជួយជ្រោមជ្រែងពីម្ចាស់ផលិតផល អ្នកនាង ទ្រី ដាណា ផងដែរ ។ ប្អូនប្រុស វណ្ណា ធ្វើឲ្យអ្នកនាង ទ្រី ដាណា មានការកោតសរសើរនិងស្ងប់ស្ងែងយ៉ាងខ្លាំង ពេលបានឃើញប្អូនប្រុស ចេះខិតខំប្រឹងប្រែង រកស៊ីបែបនេះ ។ ក្រៅពីទំនុកបំរុងរឿងផលិតផលហើយនោះ អ្នកនាងក៏បានឧបត្ថម្ភនូវទុនរកសុីមួយចំនួន រួមនឹងសាងសង់តូបសម្រាប់ដាក់តាំងលក់ផលិតផលថែមទៀតផង។ គួរបញ្ជាក់ផងដែរ ប្អូនប្រុស វណ្ណា បានពិការដៃទាំងសងខាង​ដោយ សារតែឆក់ខ្សែភ្លើង ក្នុងអំឡុងពេលកំពុងធ្វើការ៕

មានវិដេអូ៖