ស្វីតណាស់ ! ទោះបីលោកបង ជី ដេវីត បួសហើយ តែ​កញ្ញា ទេព បូព្រឹក្ស នៅតែនឹកឃើញអនុស្សាវរីយ៍ ពេលនៅផ្អែមល្ហែមជាមួយគ្នា ដោយនិយាយថា..(មានវីដេអូ)
សីហា
-

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបហើយថា តារាចម្រៀងពូកែរ៉េប ជី ដេវីត និង​កញ្ញា ទេព បូព្រឹក្ស កាន់តែមានភាពផ្អែមល្ហែមឡើងៗ ដោយអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល ៤ឆ្នាំហើយ ក្នុងពេលនេះ ពួកគេទាំងពីរនាក់ កាន់តែមានជីវីតហ៊ឺហារ ឡូយឆាយ មាន លុយទិញគ្រឿងពេជ្រដូរគ្រប់ម៉ូត ព្រមទាំងប្រើប្រាស់សម្ភារៈម៉ាកល្បីៗទៀតផង ក្រោយជោគជ័យលើវិថីសិល្បៈ និងជំនួញ។ 

យ៉ាងណាមិញបន្ទាប់ពីតារាចម្រៀងរូបនេះ បានសម្រេចចិត្តសាងផ្នួសជាព្រះសង្ឃមក ហាក់មានការស្ងប់ស្ងាត់ទៅវិញ ព្រោះថាពេលនេះ លោកបានតាំងចិត្ត ផ្ចិតផ្ចង់ ទាំងកាយចិត្ត ដើម្បីបូជាជូនព្រះពុទ្ធសាសនា​ មិនចង់ពាក់ព័ន្ធនឹងបញ្ហាអ្វីទាំងអស់នៅពេលនេះ។

ក្នុងនោះដែរលោកបង  ជី ដេវីត  បានបង្ហើបអារម្មណ៍ថា “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។ក្រោយៗមក គេប្រទះឃើញ ញាតិញោម ជាច្រើន បាននាំយក ទេយ្យទាន មក ប្រគេន ដល់ លោកប្អូន ជីដេវីត ប្រកបដោ យចិត្តជ្រះថ្លា និងរីករាយគ្រប់ៗគ្នា។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ទេព បូព្រឹក្ស បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងហ្វេសប៊ុកឈ្មោះ G-Devith បង្ហាញពីទិដ្ឋភាពទូទៅ របស់លោកបង ដេវីត ព្រមទំា ងភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “អរគុណប្អូនប្រុស (កូនសិស្សលោក)ដែលបានផ្ញើររូបលោកបងមកឲ្យខ្ញុំ”។

ថ្វីត្បិតតែ លោកបង ជី ដេវីត បានសាងផ្នួសជាព្រះសង្ឃតែ កញ្ញា ទេព បូព្រឹក្ស នៅតែបង្ហោះសារចាស់ និងវីដេអូ ដើម្បីរំលឹកអនុស្សាវរីយ៍ កាលពីមិនបានសាងផ្នួស ក្នុងនោះកញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោះសារថា “រស់នៅជាមួយការពិត នឹង អ្វីដែលពិតប្រាកដគឺមានក្តីសុខនឹងសប្បាយ រីករាយអរគុណ ចាស G-Devith ឲ្យតែកំលាំងញើសឈាមរបស់យើង មិនបានខ្ជី រឺ បំពាន រឺ យករបស់អ្នកណា មកសម្ងែងឯងណា? ចឹង មានអីត្រូវឈឺក្បាល ណាស់តែយករបស់គេមកតើថាភ័យ”៕

ទស្សនាវីដេអូខាងក្រោម៖