កក់ក្តៅចិត្ត! ឯកឧត្តម គួច ចំរើន និងមន្រ្តីជាច្រើនរូបទៀត បានអញ្ជើញទៅទទួល ភ្ញៀវទេសចរណ៏ ជាង៦០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង ត្រឡប់មកដីគោក ដោយផ្ទាល់តែម្តង
ស៊ីហៀង
-

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃ០៤​​ ខែសីហា ឆ្នាំ២០២០នេះ អជ្ញាធររដ្ឋបាលខេត្តព្រះសីហនុប្រើប្រាស់អូប៊រ័ល្បឿនលឿននិងមានសុវត្ថិភាព សហការពីវិសយ័ឯកជន ដឹករំដោះអ្នកទេសចរណ៏ ជាង៦០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង បានត្រឡប់មកដីគោក ក្រុងព្រះសីហនុវិញ ក្រោយឃើញចន្លោះពេលធាតុអាកាសធូរស្រាលបន្តិច។ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្ត លោកវរសេនីយ៌ឯកឌឹម សំបូរប្រធានអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងមន្ត្រីអង្គភាពពាក់ពន្ធ័បានអញ្ជើញទៅពិនិត្យនិងទទួលភ្ញៀវទេសចរណ៏ដែលត្រឡប់មកពីកោះរ៉ុង ដោយផ្ទាល់នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះក៏មានក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកខេត្តមកពិនិត្យសុខភាពនិងរង់ចាំជួយសង្គ្រោះផងដែរ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៌ថា អ្នកទេសចរណ៏ច្រើនរយនាក់បានធ្វើដំណើរទៅលេងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀង ខ្យល់និងរលកខ្លាំង និងក្រោយមកបានជាប់គាំងនៅលើកោះមិនអាចត្រឡប់មកវិញបាន ក្រោយតំបន់សមុទ្ររងនូវឥទ្ធិពលព្យុះទី៣ (សុីនឡាគូ)។ ដោយពិនិត្យឃើញថា ថ្ងៃទី៤សីហានេះ ចន្លោះពេលធាតុអាកាសធូរស្រាលបន្តិចក្នុងពេលរសៀលទើប រដ្ឋបាលខេត្តចាត់វិធានការ ជួយដោះស្រាយដឹកយកបងប្អូនអ្នកទេសចរណ៏ទាំងអស់នោះ មកកាន់ដីគោកក្នុងក្រុងព្រះសីហនុវិញ និងថាដំណើរការនេះប្រកបដោយសុវត្ថិភាព៕

ប្រភព៖ Huy Bunleng News